ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត សន្យាបន្តពង្រឹងកិច្ច សហប្រតិបត្តិការជាមួយកងទ័ពជើងគោក មីយ៉ានម៉ា ឲ្យខ្លាំងថែមទៀត
ការសន្យារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ខណៈលោកបានអនុញ្ញាតឲ្យឧត្តមសេនីយ៍ត្រី Win Ko Ko អនុព័ន្ធយោធានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា ក្រោយពីបានបំពេញភារកិច្ចអស់រយៈកាលជិតបីឆ្នាំកន្លងមក កាលពីម្សិលមិញ នៅទីបញ្ជាការកងទ័ពជើងគោក។

នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ត្រី Win Ko Ko បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភម៉ាស់ និងសម្ភារៈបរិក្ខារពេទ្យដល់ប្រទេស មីយ៉ាន់ម៉ា ក៏ដូចជា ថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានបង្កលក្ខណៈដល់បេសកកម្មករបស់ឯកឧត្តម ទទួលបានជោគជ័យ។ ជាមួយគ្នានេះ លោកបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសាកលកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ថា ឆ្នាំ២០២០នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលជាទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងមួយ។

ជាមួយគ្នានេះ លោកក៏បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនមីយ៉ាន់ម៉ាប្រមាណជាងពីរពាន់នាក់ ដោយសារជំងឺរាតត្បាតសាកលកូវីដ-១៩។ លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ លោកមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារបន្តអប់រំ និងណែនាំប្រជាពលរដ្ឋឲ្យចូលរួមក្នុងការបង្ការការពារ និងទប់ស្កាត់មិនឲ្យរាលដាលចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ និងការផ្តោតទៅលើវិធានការ ក្នុងការស្រោចស្រង់ទ្បើងវិញ ព្រោះស្ថានការណ៍របស់ជំងឺរាតត្បាតនេះ ទាមទារឲ្យយើងបន្តយកចិត្តទុកដាក់ ហើយអនុវត្តនូវរបត់នៃការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រកាន់យកនូវការអនុវត្ត អនាម័យ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលជាចាំបាច់។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានបញ្ជាក់ថា នឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពជើងគោកឲ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត ហើយបានចូលរួមអបអរសារទរចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កងទ័ពនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា នូវព្រឹត្តិការណ៍ ACAMM, AARM, ASMAM, និង AAISW ក្នុងឆ្នាំ ២០២១ ខាងមុខនេះ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ លោកជំទាវ ម៉ែន សំអន បរិច្ចាគថវិកា៥ពាន់ដុល្លារ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំង ជំងឺកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី