Connect with us

ព័ត៌មានជាតិ

កម្ពុជា មានអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី «អូមីក្រុង»កើនឡើងជិត២០០ករណីហើយ

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃទី ០៩ខែ មករាឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី«អូមីក្រុង»កើនឡើងជិត ២០០ករណីហើយ ក្នុងនោះមាន១ករណីឆ្លងចូលក្នុងសហគមន៍១ករណី។ក្រៅពីនេះសុទ្ធតែករណីនាំចូលពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានរកឃើញករណីមេរោគបំប្លែងថ្មី ប្រភេទអូមេក្រុងជាលើកដំបូងនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ ទៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់អាយុ២៣ឆ្នាំនៅខេត្តស្វាយរៀងដែលបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា។

ក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១មករហូតមកដល់ព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២២នេះមានអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី«អូមីក្រុង»កើនឡើងដល់១៨០ករណីរួមទាំង៣០ករណីដែលរកឃើញនៅថ្ងៃនេះផងដែរ ក្នុងនោះមានមួយចំនួនបានជាសះស្បើយ។

ក្រសួងសុខាភិបាលបានបន្តថា ថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៣០នាក់ទៀត ជាប្រភេទជំងឺអូមីក្រុងទាំងអស់ ករណីឆ្លងសហគមន៍១នាក់ជាជំងឺអូមីក្រុងអ្នកដំណើរមកពីបរទេស២៩នាក់ជាសះស្បើយ១១នាក់ និងស្លាប់ «គ្មាន»។

គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២មានអ្នកឆ្លងសរុបចំនួន១២០៦២១នាក់និងអ្នកជាសះស្បើយចំនួន១១៧០១៤នាក់ និងអ្នកស្លាប់ចំនួន៣០១៥នាក់។បើតាមក្រសួង​សុខាភិបាលអ្នកឆ្លង វីរុស​កូវីដ-១៩​បំប្លែង​ថ្មី«អូមីក្រុង» បាន​ឆ្លងចូល​ដល់​ក្នុង​សហគមន៍នោះជា​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់អាយុ ២៣ ឆ្នាំ ស្នាក់នៅសង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។បុរសរូបនេះទំនងជា​បាន​ឆ្លង​នៅ​ពេលទៅកំដរ​អ្នកជំងឺ​ដែល​ជា​បងប្អូន​ជីដូន​មួយ​ម្នាក់​ដែល​ទើប​ធ្វើ​ដំណើរ​មកពី​ប្រទេស​អូស្ត្រាលីនៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ក្រសួងសុខាភិបាលបានឱ្យដឹង​ថា ចាប់តាំង​ពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរស​ជនជាតិ​ខ្មែរ​រូប​នេះបាន​ធ្វើដំណើរ​ទៅកន្លែង​ជាច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំខេត្តសៀមរាប និង​ទៅលេង​ទីតាំង​មួយ​ចំនួន​នៅ​តានីទូកមាសខេត្តកំពតដោយ​បាន​ធ្វើដំណើរ​ជាមួយ​បងប្អូន​ជីដូន​មួយ​មក​ពី​ប្រទេសអូស្ត្រាលី​នេះ​កាល​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២​គាត់​បាន​ទៅ​កំដរ​អ្នកជំងឺ​ដែល​ជា​បងប្អូនជីដូន​មួយ​គាត់​នៅ​មន្ទីរពេទ្យ​មួយដែលក្រោយ​មកក៏បាន​រកឃើញ​មាន​វិជ្ជមានវីរុស​កូវីដ-១៩ អូមីក្រុង​ផង​ដែរ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម