Connect with us

ព័ត៌មានជាតិ

​ទីតាំង​ស្តូប​អនុស្សាវរីយ៍​ នយោ​បាយ​ឈ្នះ ឈ្នះ​ ខេត្តឧត្តរមានជ័យ សាង​សង់​នៅ​ចំណុច​ផ្ទះ ​តាម៉ុក​ លើ​ភ្នំ​ដងរែក​

បានផុស

នៅ

លោក ទេសរដ្ឋមន្ត្រី គន់ គីម ប្រធាអនុគណៈកម្មការសាងសង វិមានឈ្នះ ឈ្នះ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅចំណុចផ្ទះ តាម៉ុក លើភ្នំដងរែង ស្ថិតនៅក្នុងភូមិ លើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមិទ្ធផលនេះបានបង្ហាញពីវប្បធម៌កត្តញ្ញូ សម្តែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព ធ្វើឲ្យប្រទេសជាតិបច្ចុប្បន្ន។

រាដ្ឋាភិបាលកម្ពុជា បានសាងសង់វិមាននយោបាយឈ្នះឈ្នះមុនគេ នៅរាជធានីភ្នំពេញ បន្ទាប់មក​គឺសាង​សង់ស្តូបនយោបាយឈ្នះឈ្នះតាមបណ្តាខេត្តមួយចំនួនទៀត រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និងកំពង់ស្ពឺ ដោយសារខេត្តទាំងបួនធ្លាប់មានប្រវត្តិ​តស៊ូនៃការយកឈ្នះ​លើកងទ័ពខ្មែរក្រហម។

ក្នុងចំណោមខេត្តទាំងបួន ខេត្តកោះកុង ត្រូវបានរដ្ឋាភិបាល សម្រេចសាងសង់ស្តូបនយោបាយ​ឈ្នះឈ្នះ​មុនគេ ហើយបន្ទាប់មក គឺខេត្តឧត្តរមានជ័យ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម