ព័ត៌មានជាតិ
ពិធីសែនឡើងអ្នកតា របស់ជនជាតិកួយ កំពុងទទួលការចាប់អារម្មណ៍ពីអ្នកទេសចរជាតិ
បងប្អូនជនជាតិកួយនៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅមុនរដូវជិតចូលឆ្នាំមកដល់ បាននាំគ្នារៀបចំពិធីសែនព្រេនឡើងអ្នកតា ហើយពិធីប្រពៃណីនេះទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។

លោក និលណឹម ប្រធានគណៈកម្មការសហគមន៍ជនជាតិកួយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១២ មករានេះ បានមានប្រសាសន៍ នៅក្នុងពេលរៀបចំប្រារព្ធពិធីសែនព្រេនឡើងអ្នកតារបស់ ជនជាតិដើមភាគតិចគួយថា ពិធីនេះ ត្រូវបានរក្សាពីដូនតាមក ដែលបានបង្ហាញអំពីប្រពៃណីជំនឿរបស់ជនជាតិកួយ ហើយបានទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរក្នុងស្រុក និងអ្នករស់នៅតំបន់នេះផងដែរ។
លោក សំរិទ្ធឃុន តំណាងឲ្យ ជនជាតិកួយ នៅភូមិរំដេងបានលើកឡើងថា ដូនតានាំកូនចៅសែនព្រេនឡើងអ្នកតានេះ បង្ហាញពីការបួងសួងសុំសេចក្តីសុខ នៅក្នុងពេលដែលបុណ្យចូលឆ្នាំជិតឈានមកដល់ និងនាំកូនចៅយកនៅចំណីអាហារមកបញ្ជូនភោគផលលាមាត់ លាក ក្នុងពីធីបន់ស្រន់កាលពីដើមឆ្នាំ ឲ្យបានទៅដល់អារក្សអ្នកតាភ្នំ នៅតាមស្រែចម្ការផង និងបានមកជួបជុំគ្នាសប្បាយក្នុងភូមិក្នុងមួយឆ្នាំម្តងផង។


លោក ទាសាណុត ចាស់ទុំ ជនជាតិកួយបានឲ្យដឹងថា ពិធីសែនព្រេនរបស់ជនជាតិកួយនេះ ធ្វើឡើងក្នុងមួយឆ្នាំដង នៅមុនពេលរដូវចូលឆ្នាំជិតឈានមកដល់ដើម្បីសុំឲ្យមានសេចក្តីសុខចម្រុងចម្រើនធ្វើការងារបង្កបង្កើនផលឲ្យបានភោគផលច្រើន និងបញ្ជាក់នូវការដឹងគុណចំពោះភោគផលស្រូវ និងថែរក្សា ក្រៅពីទុកពូជត្រូវទុកបរិភោគឲ្យបានគ្រប់គ្រាន់ជៀសវាងការខ្ជីខ្ជាដែលនាំឲ្យខ្វះខាត។
លោក ហែរ ង៉ុយ បានបញ្ជាក់ថា ការរៀបចំពិធីសែននេះ បានជួយផ្ទេរចំណេះដឹងនេះឲ្យទៅកូនចៅជំនាន់ក្រោយៗ ចេះថែរក្សានូវប្រពៃណីកុំឲ្យបាត់បង់តាមបែបព្រហ្មញ្ញសាសនា និងអាចចាត់ ទុកជាការដឹងគុណដល់ការថែរក្សាភូមិចម្ការស្រែ រក្សាទំនៀមទម្លាប់រហូតមកដល់ពេលនេះ បង្ហាញពីការអភិរក្សប្រពៃណី ទំនៀបទម្លាប់របស់ជនជាតិកួយ។

សូមបញ្ជាក់ថា បងប្អូនជនជាតិគ្រប់អំបូរ បាននាំគ្នាអភិរក្សប្រពៃណី ជាច្រើនដូចជាពិធីសែនព្រេនស្រូវឡើងជង្រុក – សែនឡើងអ្នកតា -សែនប្រយុងស្រែ- សែននឹកគុណដល់ម្ចាស់ព្រះម៉េរុ -សែនលាប្រណន់-សែនអ្នកតាចាស់ស្រុកជាដើម ទៅតាមពិធីផ្សេងៗពីគ្នា ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងជួយថែរក្សាឲ្យបានគង់វង្ស៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


