ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតចិន៖ កាលពី៦០០ឆ្នាំមុន បេសកជនចិន កោតសរសើរទំនៀមទម្លាប់ដ៏សម្បូរបែបកម្ពុជា
លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា កាលពី ៦០០ ឆ្នាំមុន មានបេសកជនចិន បានកើតសរសើរ ពី «ទំនៀមទំម្លាប់ដ៏សម្បូរបែប» របស់កម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីលោក បានសម្តែងការរីករាយជាខ្លាំងដែលបានទៅទស្សនាវិហារលោកតាព្រហ្មនៅជាយក្រុងកំពង់ចាម និងបានគោរពលោក Zheng He ដែលជាបេសកជននៃមិត្តភាពរវាងចិននិងកម្ពុជា។ លោក វ៉ាង វិនពីន បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ នេះថា៖«កាលពី ៦០០ ឆ្នាំមុន លោក Zheng He បានកោតសរសើរ”ទំនៀមទម្លាប់ដ៏សម្បូរបែប”របស់ប្រទេសកម្ពុជា។ ៦០០ ឆ្នាំក្រោយនាថ្ងៃនេះ កម្ពុជាកំពុងបោះជំហានទៅមុខលើមាគ៌ាថ្មីនៃប្រជាជាតិខ្មែរ»។

ភ្ជាប់ជាមួយខ្លឹមសារខាងលើនេះ លោកឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា មិត្តភាពដែកថែបរវាងចិននិងកម្ពុជាដែលឆ្លងកាត់អស់រយៈពេលយូរឆ្នាំនិងការសាកល្បងនៃឧបសគ្គទាំងឡាយ ប្រាកដជាទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនអនេក។


ជាការកត់សម្គាល់ អំឡុងពេលលោក វ៉ាង វិនពីន កាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកតែងតែចែករំលែកពីភាពសម្បូរបែបវប្បធម៌ប្រពៃណី តំបន់ទេសចរណ៍ និងសក្តានុពលវិនិយោគរបស់កម្ពុជា នៅលើបណ្តាញសង្គមរបស់ខ្លួន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


