ព័ត៌មានអន្ដរជាតិ
អង្គការ Amnesty អំពាវនាវកុំឲ្យអ៉ីតាលីរើសអើងអ្នកអត់ចាក់វ៉ាក់សាំង
អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ Amnesty បានជំរុញឲ្យប្រទេសអ៉ីតាលីកែប្រែការរឹតត្បិតចំពោះអ្នកប្រឆាំងនឹងកូវីដដើម្បីជៀសវាងការរើសអើងអ្នកអត់ចាក់វ៉ាក់សាំង។
នៅក្នុងអនុក្រឹតថ្មីមួយរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី លោក Mario Draghi បានចេញកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់មនុស្សគ្រប់គ្នាដែលមានអាយុលើស៥០ឆ្នាំ និងសម្រាប់ប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ព្រមទាំងសេវាកម្មជាច្រើនទៀត ដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចចាត់វិធាការស្រដៀងគ្នាក្នុងគោលបំណងបន្ធូរបន្ថយសម្ពាធសេវាសុខាភិបាលអ៉ីតាលី ព្រមទាំងកាត់បន្ថយមរណភាពដោយសារកូវីដ។

អង្គការលើកលែងទោសអន្តរជាតិ Amnesty បានស្នើឲ្យផ្តល់វិធានការជម្រើសវិញ ដូចជា ការពាក់ម៉ាស់ និងតេស្តកូវីដ-១៩ ដើម្បីអនុញ្ញាតឲ្យប្រជាជនដែលមិនចាក់វ៉ាក់សាំងបន្តទៅធ្វើការ និងប្រើប្រាស់សេវាដឹកជញ្ជូនសាធារណដោយគ្មានការរើងអើង។
ស្ថិតក្រោមច្បាប់បច្ចុប្បន្នដែលបន្តរហូតដល់ថ្ងៃទី១៥ ខែមិថុនា ការពាក់ម៉ាស់ និងការធ្វើតេស្តអវិជ្ជមានគឺមិនគ្រប់គ្រាន់ដើម្បីប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ឬប្រជាជនអាយុលើស៥០ឆ្នាំទៅធ្វើការបានឡើយ។
អង្គការលើកលែងទោស Amnesty អ៉ីតាលី ដែលជាក្រុមសិទ្ធិមនុស្សក្នុងស្រុកបាននិយាយថាកាតព្វកិច្ចចាក់វ៉ាក់សាំងអាចមានយុត្ថិធម៌ ប៉ុន្តែចាំបាច់ត្រូវកំណត់ពេលវេលា និងសមាមាត្រដែលមានគោលបំណងស្របច្បាប់នៃការការពារសុខភាពសាធារណៈ។
អង្គការនេះបាននិយាយថា ៖«រដ្ឋាភិបាលត្រូវតែបន្តធានាថា ប្រជាជានទាំងអស់អាចរីករាយចំពោះសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដូចជាសិទ្ធិទទួលបានការអប់រំ ធ្វើការ និងព្យាបាលជំងឺ ជាពិសេសអ្នកជំងឺមិនមែនកូវីដដែលត្រូវការវះកាត់បន្ទាន់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សន្តិសុខសង្គម១៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


