សន្តិសុខសង្គម
សមត្ថកិច្ចខេត្តកំពតចាប់បានក្តាម និងបង្គាចាក់ចាហួយប្រមាណ ១២តោន
ក្តាម និងបង្គាចាក់សារធាតុចាហួយប្រមាណ ១២ តោនត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចម្រុះស្រុកកំពង់ត្រាចចុះបង្ក្រាបទាំងកណ្ដាលអធ្រាត្រថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចខាងកើតស្ពានស្រុកកំពង់ត្រាច ក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងប្រតិបត្តិការនេះមានវត្តមាន លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច និងលោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានដឹកនាំកម្លាំងចម្រុះចុះឃាត់រថយន្តដឹកបង្គាចំនួន២គ្រឿងដែលត្រូវកម្លាំងចម្រុះឃាត់នោះ មានដឹកបង្គាចំនួន៦០០កេះស្នោ និងក្តាមសេះប្រហែល១០កេះ មានទម្ងន់ប្រមាណ១២តោន ប៉ុន្តែការរកឃើញមានបង្គាចាក់សារធាតុចាហ៊ួយនោះ ជំនាញមិនទាន់ហ៊ានអះអាងថា មានប៉ុន្មានកេះស្នោនៅឡើយទេ ដោយរង់ចាំសមត្ថកិច្ចជំនាញមកពិនិត្យបន្តនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

ប្រភពដដែលបានបញ្ជាក់ដែរថា រថយន្តដែលដឹកគ្រឿងសមុទ្រ ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពតពិសេស ក្តាម ឬ បង្គា គឺត្រូវបានចរាចរតាមរថយន្តប្រភេទនេះ រាប់ខែរាប់ឆ្នាំមកហើយ ប៉ុន្តែសមត្ថកិច្ចជំនាញហាក់ពុំសូវបានត្រួតពិនិត្យឱ្យបានហ្មត់ចត់នោះឡើយ ហើយករណីឃើញមានបង្គាក្នុងកេះស្នោមួយចំនួនមានចាក់សារធាតុចាហ៊ួយដឹកតាមរថយន្តបែបនេះ មហាជនពិតជាមានការមន្ទិលសង្ស័យ ដោយមតិខ្លះបានលើកឡើងថា បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ។
ចំពោះបង្គាដែលផ្ទុកដោយសារធាតុចាហួយដែលដឹកតាមរថយន្តនេះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គេឃើញវត្តមាន លោកព្រះរាជអាជ្ញារងខេត្តកំពត ដឹកនាំមន្ត្រីជំនាញមកត្រួតពិនិត្យ ដោយលទ្ធផលពិនិត្យ ជំនាញកាំកុងត្រូលបានបញ្ជាក់ថា បង្គាក្នុងកេះស្នោទាំងអស់នោះសុទ្ធតែមានចាក់បញ្ចូលនូវសារធាតុចាហ៊ួយ ដោយឡែកក្តាមសេះ និងប្រភេទគ្រឿងសមុទ្រផ្សេងទៀត ពុំបានចាក់បញ្ចូលសារធាតុចាហ៊ួយនោះទេ ប៉ុន្តែបើទោះជាយ៉ាងណាសមត្ថកិច្ចបានចាត់ទុកគ្រឿងសមុទ្រផ្ទុកក្នុងរថយន្តជាប់បទល្មើសទាំងអស់។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់ បង្គានិងគ្រឿងសមុទ្រទាំងអស់(១២តោន) អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីដុតកម្ទេចចោល នៅព្រឹកស្អែក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ដោយឡែករថយន្តទាំងពីរគ្រឿងដែលជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើស ជំនាញ និងធ្វើការពិន័យទៅតាមច្បាប់៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


