ព័ត៌មានអន្ដរជាតិ
ក្រោយកាន់អំណាច២០ឆ្នាំ ប្រធានាធិបតី ប្រទេសនីការ៉ាហ្គា ប្រកាសឈប់បោះឆ្នោត ដើម្បីរារាំងបក្សប្រឆាំងឡើងកាន់អំណាច
ប្រធានាធិបតីដែលកាន់តំណែងដ៏យូររបស់ប្រទេសនីការ៉ាហ្គា នៅអាមេរិកឡាទីន លោក Daniel Ortega បានលើកឡើងថា ប្រទេសខ្លួននឹងមិនធ្វើការបោះឆ្នោតបន្ថែមទៀតទេ ដែលធ្វើឡើងក្នុងគោលបំណងរារាំងគណបក្សប្រឆាំងពីការឡើងកាន់អំណាច។
សារព័ត៌មាន The Guardian ផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា មេដឹកនាំផ្តាច់ការអាយុ ៨០ឆ្នាំរូបនេះ បានកាន់តំណែងអស់ជិត២០ឆ្នាំ តាំងពីឆ្នាំ ២០០៧មកនោះ ដោយលើកឡើងថា ខ្លួននឹងធ្វើការជាមួយសភាដែលលោកគ្រប់គ្រង ដើម្បីអនុម័តច្បាប់ថ្មី ដើម្បីសាងសង់ជញ្ជាំងប្រឆាំងនឹងគណបក្សប្រឆាំង។

លោក Ortega បានធ្វើសេចក្តីប្រកាសនេះនៅថ្ងៃអាទិត្យ អំឡុងពេល ប្រារព្ធពិធីផ្លូវការខួបលើកទី៤៧ នៃបដិវត្តន៍ Sandinista ឆ្នាំ១៩៧៩ ដែលលោកបានជួយផ្តួលរំលំរបបផ្តាច់ការដ៏ឃោរឃៅរបស់ អតីតមេដឹកនាំ លោក Anastasio Somoza ។
ទោះបីជារដ្ឋបាលរបស់លោក និងភរិយា គឺ លោកស្រី Rosario Murillo ត្រូវសម្គាល់ដោយការធ្លាក់ចុះជាបន្តបន្ទាប់នៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះក៏ដោយ មនុស្សជាច្រើនកំពុងពណ៌នាអំពីការប្រកាសរបស់ប្រធានាធិបតីរូបនេះថា ជាការកើនឡើងនៃវោហាសាស្ត្រដ៏សំខាន់មួយ។
លោក Tiziano Breda អ្នកវិភាគជាន់ខ្ពស់អាមេរិកឡាទីន នៅអង្គការមិនមែនរដ្ឋាភិបាលស្តីពីទីតាំងជម្លោះប្រដាប់អាវុធ និងទិន្នន័យព្រឹត្តិការណ៍ លើកឡើងថា៖ « ជាមួយនឹងការសម្រេចចិត្តនេះ លោក Ortega និង លោកស្រី Murillo បានផ្សាភ្ជាប់ការផ្លាស់ប្តូររបស់ប្រទេសទៅជារបបផ្តាច់ការពេញលេញ»។
អំឡុងពេលថ្លែងសុន្ទរកថា នៅចំពោះមុខបុគ្គលិករដ្ឋរាប់ពាន់នាក់ ដែលត្រូវបង្ខំឱ្យចូលរួម លោក Ortega និយាយថា៖ « វានឹងមិនមានការបោះឆ្នោតនៅទីនេះទៀតទេ ដូច្នេះពួកគេ [គណបក្សប្រឆាំង] អាចព្យាយាមដណ្តើមយករដ្ឋាភិបាល និងដណ្តើមអំណាច»។
ប្រធានាធិបតី ដែលមិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេល ៦១ថ្ងៃ បន្ថែមថា៖ « យើងនឹងធ្វើការជាមួយរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធលើច្បាប់ ពីព្រោះយើងត្រូវការច្បាប់ដែលសាងសង់ជញ្ជាំង របាំង ប្រឆាំងនឹងអ្នករៀបចំផែនការធ្វើរដ្ឋប្រហារ និងជនក្បត់ជាតិ»។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រទេសនេះគ្រោងធ្វើឡើង នៅឆ្នាំក្រោយ ប៉ុន្តែ លោក Ortega មិនបានផ្តល់ព័ត៌មានលម្អិត ថាតើនឹងត្រូវលុបចោល ឬថាតើគណបក្សប្រឆាំងនឹងត្រូវបានហាមឃាត់ឱ្យចូលរួមឬអត់នោះទេ។ អំឡុងពេលយុទ្ធនាការឆ្នាំ២០២១ របបរបស់មេដឹកនាំរូបនេះបានហាមឃាត់គណបក្ស និងចាប់ដាក់គុកបេក្ខជនប្រធានាធិបតីប្រឆាំងទាំងអស់៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


