ព័ត៌មានអន្ដរជាតិ
ឡើងកម្តៅ! អង់គ្លេស បញ្ជូនទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅ អ៊ុយក្រែន ហើយ (មានវីដេអូ)
កាលពីយប់ថ្ងៃទី១៧ខែមករា ចក្រភពអង់គ្លេសបានបញ្ជូនកងទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរារាំងការឈ្លានពានរបស់រុស្ស៊ី។

នៅក្នុងសញ្ញាច្បាស់ៗទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន, យន្តហោះដឹកជញ្ជូនពីរគ្រឿងរបស់ កងទ័ពអាកាសអង់គ្លេស បាននាំយកប្រព័ន្ធមីស៊ីលដែលត្រូវការជាចាំបាច់ទៅឲ្យកងកម្លាំងទីក្រុង គៀវ។ កងទ័ពក៏បានជិះក្នុងយន្តហោះនោះដែរ ហើយនឹងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្រៀនទាហានអ៊ុយក្រែន អំពីរបៀបប្រយុទ្ធនឹងរថក្រោះរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា ការដាក់ពង្រាយនេះ កើតឡើងដោយសារតែអាកប្បកិរិយាគំរាមកំហែងកាន់តែខ្លាំងឡើង ពីប្រទេសរុស្ស៊ី។

ដោយព្រមានលោកប្រធានាធិបតី ពូទីន ប្រឆាំងនឹងអ្វីដែលអាចជាសង្រ្គាមបង្ហូរឈាម, លោក Wallace បានប្រាប់សមាជិកសភាថា “ចក្រភពអង់គ្លេសកំពុងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដើម្បីបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន។ យើងបានសម្រេចចិត្តផ្គត់ផ្គង់អ៊ុយក្រែន នូវប្រព័ន្ធអាវុធធុនស្រាល ប្រព័ន្ធប្រឆាំងគ្រឿងសស្ត្រាវុធ និងប្រព័ន្ធការពារ”។
“ទាហានចក្រភពអង់គ្លេសមួយចំនួនតូច ក៏នឹងផ្តល់ការបណ្តុះបណ្តាលដំណាក់កាលដំបូងសម្រាប់រយៈពេលខ្លីមួយផងដែរ មុនពេលត្រឡប់ទៅចក្រភពអង់គ្លេសវិញ”។

គួររម្លឹកថា ទាហានទីក្រុងមូស្គូរហូតដល់១០ម៉ឺននាក់ កំពុងឈរជើងនៅតាមព្រំដែន ដែលបង្កឲ្យមានការភ័យខ្លាចថា ការឈ្លានពានអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង អះអាងថា ខ្លួនគ្មានផែនការវាយប្រហារទេ ប៉ុន្តែការបង្កើនកងទ័ព រថក្រោះ និងកាំភ្លើងធំ ធ្វើឲ្យគេយល់ឃើញផ្សេងពីនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី អាចបាញ់កងទ័ពខ្លួនឯង ដើម្បីយកលេស វាយលុកអ៊ុយក្រែន ប៉ុន្មានថ្ងៃទៀត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា