ព័ត៌មានជាតិ
អាជ្ញាធរគ្មានគោលការណ៍ឱ្យពលរដ្ឋនៅបឹងកក់២ ចាកចេញពីទីតាំងដែលកំពុងរស់នៅ
អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធរគ្មានគោលការណ៍ ឱ្យប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ប្រមាណ ៣០ នាក់ ចាកចេញពីទីតាំងដែលកំពុងរស់នៅនោះទេ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងជំនួបរវាង លោកកើត ឆែ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ដើម្បីធ្វើការដោះស្រាយគ្នាពាក់ព័ន្ធនិងរឿងដីធ្លី ផ្ទះសំបែង។

លោកអភិបាលរងទាំងពីររូប ក្នុងឱកាសនោះបានពន្យល់ ពីគោលការណ៍ និងចំណុចមួយចំនួន ដោយសូមឱ្យបងប្អូនរក្សាស្ថានភាពដើមដដែល កុំឱ្យមានការជ្រួលច្របល់ព្រោះអាជ្ញាធរមិនមានគោលការណ៍ ឬសេចក្តីណែនាំណាមួយ ពីការឱ្យបងប្អូនចាកចេញ ពីទីតាំងដែលបងប្អូនកំពុងរស់នៅនេះទេ។
លោកកើត ឆែ និងលោកមាន ចាន់យ៉ាដា បានលើកឡើងថា ក្នុងរយះពេលជាង ២ឆ្នាំកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចខណ្ឌ និងសង្កាត់ សុទ្ធតែជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះយើងពុំទាន់មានគោលការណ៍ណាមួយ ដើម្បីអភិវឌ្ឍន៍នៅចំណុច ដែលបងប្អូនកំពុងរស់នៅនេះទេ។

លោកបន្តថា លោកឃួង ស្រេង តែងប្រកាន់យកគោលការណ៍ សិទ្ធិលំនៅដ្ឋានជូនប្រជាពលរដ្ឋជាប់ជានិច្ច ហើយការដោះស្រាយនេះក៏ទទួលបានជោគជ័យជាច្រើនទីតាំងរួចមកហើយដែរ។ ម៉្យាងទៀតការការពិភាក្សារកដំណោះស្រាយត្រូវមានភាគ្គីពាក់ព័ន្ធ មានអាជ្ងាធរនិងបងប្អូនប្រជាពលរដ្ឋដោយពិភាក្សាត្រង់ទៅត្រង់មក លើខ្លឹមសារដែលមិនប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ។
ម៉្យាងទៀតប្រសិនបើបងប្អូនមានការតវ៉ាណាមួយ ឬមិនទាន់យល់ច្បាស់ពីគំរោងអភិវឌ្ឃន៍ណាមួយនោះ បងប្អូនគួរតែធ្វើលិខិតមកសាលារាជធានីភ្នំពេញឬក៏ចាត់ដំណាង មកពិភាក្សារកដំណោះស្រាយដោយការយោគយល់គ្នា ហើយការដោះស្រាយក៏មិនអាស្រ័យលើការញុះញង់បំផុសបំផុល ពីជនអគតិណាមួយដែលធ្វើអោយខូចប្រយោជន៍បងប្អូននោះដែរ។ ប៉ុន្តែរឿងសំខាន់នៅពេលនេះអាជ្ងាធររាជធានីភ្នំពេញមិនមានផែនការណាមួយដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅ របស់បងប្អូននោះឡើយ។
ក្រោយពីការបកស្រាយពន្យល់ ពីលោកកើត ឆែ និងលោកមាន ចាន់យ៉ាដា រួចមកបងប្អូនប្រជាពលរដ្ឋដែលមកតវ៉ា ដល់សាលារាជធានីភ្នំពេញ បានយល់ដឹងនិងសន្យាអនុវត្តតាមគោលការណ៍ណែនាំ ដូចខាងលើនេះ ដោយបងប្អូនយល់ថា រឿងហេតុកើតឡើងយ៉ាងណានោះគ្មាននណាអាចមកដោះស្រាយបានជំនួសអាជ្ញាធរនិងប្រជាពលរដ្ឋនោះឡើយ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


