វប្បធម៌ ជំនឿ
ប្រជ្រុយកម្រ ៤កន្លែង បុរាណចារមកជាមនុស្សមានលាភធំ
មនុស្សគ្រប់រូប រមែងមានប្រជ្រុយ តិចឬច្រើន រៀងៗខ្លួន ខណៈខាងផ្នែកវិទ្យាសាស្ត្របកស្រាយមួយបែប ចំណែកខាងអប្បិយជំនឿបកស្រាយមួយបែប គួរជឿតាម។ បើតាមជំនឿចាស់បុរាណ ប្រជ្រុយ សម្គាល់ទៅលើជោគវាសនាអាក្រក់ឬល្អ ពេញមួយជីវិត តាមរយៈទីតាំងនៃរាងកាយផ្សេងៗគ្នា។ ក្នុងនោះមានទីតាំង ៤ ចំណុចដែលបុរាណចារមកថា ជាមនុស្សមានវាសនាល្អពាក់ព័ន្ធនឹងលុយកាក់ និងទ្រព្យសម្បត្តិ។
១. ប្រជ្រុយនៅត្រង់ចង្កា

អ្នកដែលមានប្រជ្រុយនៅលើចង្កា ជាមនុស្សមិនសូវចេះនៅស្ងៀម និងខិតខំប្រឹងប្រែងប្រមូលទ្រព្យទុក។ គេមិនត្រឹមតែមានសមត្ថភាពអាចរកចំណូលបានច្រើននោះទេ ថែមទាំងចេះទុកដាក់លុយកាក់ មិនងាយចាយផ្តេសផ្តាសទៀតផង។ មនុស្សមានប្រជ្រុយត្រង់កន្លែងនេះ ចាស់ៗថា សម្បូរទ្រព្យ ហើយឆាប់ក្លាយជាអ្នកមាន។
២. ប្រជ្រុយនៅកញ្ចឹង ក

បុគ្គលណា មានប្រជ្រុយត្រង់ណេះ គឺជានិមិត្តសញ្ញានៃសេដ្ឋកិច្ចសម្បូរបែប។ ប្រុសស្រីមានប្រជ្រុយនៅកញ្ចឹង ក ជាមនុស្សពូកែរកស៊ី ហើយមិនយូរទេគេនឹងមានទ្រព្យហូរហៀរ ក៏ដូចជាមានឋានៈល្អក្នុងសង្គមផងដែរ។
៣. ប្រជ្រុយនៅលើដើមទ្រូង

មិនថា ប្រជ្រុយស្ថិតនៅផ្នែកខាងស្តាំឬខាងឆ្វេងទេ វាជាសញ្ញាសំណាងនាំលាភសំណាង លុយកាក់ ហូរចូលឥតដាច់។ មិនតែប៉ុណ្ណោះ គេនឹងមានដីធ្លីច្រើនកន្លែង ផ្ទះសម្បែងស្កឹមស្កៃ ព្រមទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ។
៨. ប្រជ្រុយនៅលើបាតដៃ

ត្បិតតែប្រជ្រុយនេះ កម្រមានពិត តែបើមានលើបុគ្គលណា ទំនាយទាយថា គេជាមនុស្សសំណាងខ្លាំងខាងមាសប្រាក់។ គេជាមនុស្សពូកែរកលុយ ពូកែទុកដាក់ចាត់ចែង ទើបបានជាជំពូកគេ ងាយក្លាយជាអ្នកមាន។ ក្រៅពីនោះ គេជាប្រភេទមនុស្សដែលស្រឡាញ់គ្រួសារយ៉ាងខ្លាំង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រជ្រុយ ៦ កន្លែងនៅលើមុខមនុស្សស្រី ទំនាយថា មានជោគជតាល្អនិងរាសីខ្ពស់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


