វប្បធម៌ ជំនឿ
ប្រជ្រុយ ៦ កន្លែងនៅលើមុខមនុស្សស្រី ទំនាយថា មានជោគជតាល្អនិងរាសីខ្ពស់
យោងតាមក្បួនហុងស៊ុយ ប្រជ្រុយនៅលើមុខរបស់មនុស្សស្រី ត្រង់៦កន្លែងខាងក្រោមនេះ មានការទស្សន៍ទាយដូចតទៅ៖
១. ប្រជ្រុយនៅខ្ទង់ច្រមុះ

ជាមនុស្សស្រីដែលមានមន្តស្នេហ៍ សម្បូរទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះល្អ និងទទួលជោគជ័យក្នុងជីវិត។ ចំណែកគូរព្រេងជាបុរសមានឋានៈសមរម្យក្នុងសង្គម អាចជួយទំនុកបម្រុងគ្រួសារបានយ៉ាងល្អ។
២. ប្រជ្រុយនៅចុងច្រមុះ

មនុស្សស្រីមានប្រជ្រុយត្រង់នេះ ជាស្រ្តីពោរពេញដោយមន្តស្នេហ៍ ទាក់ទាញការរាប់អាន និងពូកែរកលុយ ហើយក៏ពូកែចាត់ចែងប្រាក់។ ជាមនុស្សស្រីមានសំណាងល្អ ធ្វើអី្វៗរមែងតែរីកចម្រើន។ គូគ្រងវិញ ជាមនុស្សមានពូជពង្សវង្សត្រកូលល្អ ព្រមទាំងមានអាជីពរឹងមាំ។
៣. ប្រជ្រុយនៅគែមច្រមុះ

ជោគជតាមិនល្អខ្លាំងទេ ប៉ុន្តែជីវិតក៏មិនលំបាកខ្លាំងដែរ នាងនឹងជួបប្រទះសេចក្តីសុខទៅតាមវ័យ ពោលគឺនៅក្មេងលំបាកបបន្តិច តែអាយុជ្រេ រាសីឡើងតាមនោះ។ គូជីវិតជាបុរសមានឋានៈល្អ និងចំណេះដឹងខ្ពង់ខ្ពស់។
៤. ប្រជ្រុយនៅថ្ពាល់ឆ្វេង

នាងតែងតែមានមនុស្សតាមជួយជ្រោមជ្រែង ហើយទទួលបានសំណាងល្អពីមនុស្សជុំវិញខ្លួន។ ឆាកជីវិតភពប្រសព្វតែសេចក្តីសុខ ហើយមានស្វាមីជាអ្នកស្រុកឆ្ងាយ។
៥. ប្រជ្រុយនៅថ្ពាល់ស្តាំ

ជាមនុស្សមានអ្នកចាំជួយឧបត្ថម្ភគាំទ្រជានិច្ច។ អាជីពតែងតែជោគជ័យ រីឯឆាកជីវិតនឹងជួបតែភាពសុខសាន្តគ្រប់ប្រការ។ ជីវិតអាពាហ៍ពិពាហ៍មិនសូវសមប្រកប តែសមាជិកក្នុងផ្ទះអាចពឹងពំនាក់បាន។
៦. ប្រជ្រុយនៅបបូរមាត់លើ
ជាមនុស្សស្រីសំណាងនឹងទទួលបានជោគជ័យក្នុងការងារ រកស៊ីក៏សមប្រកប និងមានជោគលាភជាហូរហែ។ គូស្នេហ៍អាចជាអ្នកជំនួញ ឬមន្ត្រីរាជការខាងវិស័យអប់រំ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ the spurce
ចុចអាន៖ ប្រជ្រុយប៉ុន្មានកន្លែងនេះ ជាកំណប់ជីវិតកម្ររកបាន
ចុចអាន៖ តារានិករទាំង ៤ នេះ មានសំណាងល្អក្នុងខែកក្កដា ប្រាក់ហូរចូលហួសពីការរំពឹងទុក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


