នយោបាយ
លោក ហ៊ុន ម៉ាណែត បង្កើតក្រុមការងារស្នូល៥ក្រុម ដើម្បីរៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស
លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ Zoom។ ក្នុងកិច្ចប្រជុំនេះ លោក ហ៊ុន ម៉ាណែត បានបង្ហាញឱ្យដឹងពីក្រុមការងារស្នូល៥ក្រុមដែលលោកបានបង្កើតឡើង ដើម្បីរៀបចំអង្គការចាត់តាំងយុវជនគណបបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។

ក្រុមការងារស្នូលទាំង៥នេះ រួមមាន គឺ លោកបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហេ្សឡង់ ខណៈលោក ម៉ឹង ពន្លក ប្រ ធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសហរដ្ឋអាមេរិក និងលោក រិន វីរៈ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសកាណាដា។ ចំណែក លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប និងលោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី។

ក្រៅពីបង្ហាញ និងមានការចូលរួមកិច្ចប្រជុំពីក្រុមការងារស្នូលនៅក្រៅប្រទេសទាំងនេះ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ដែលជាអនុប្រធាននៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សប្រចាំប្រទេស គណៈកម្មាធិការសាខាបក្ស អនុសាខាបក្ស ព្រមទាំងក្រុមការងារយុវជនគណបក្សនៅតាមបណ្តាប្រទេសប្រមាណជាង៧០០ នាក់ផងដែរ៕
អត្ថបទ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


