ព័ត៌មានជាតិ
ការពង្រឹងការងារការអភិវឌ្ឍមូលដ្ឋាន និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាកត្តាចាំបាច់នៅថ្នាក់មូលដ្ឋាន
លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ និងលោកស្រី ជា ស៊ីណា ឃួងស្រេង នាថ្ងៃអាទិត្យ ទី២៣មករានេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ដើម្បីត្រៀមដណ្តើមភាពឈ្នៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។

លោក ឃួង ស្រេង បានផ្ដាំផ្ញើដល់សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀត ទៅលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដែលបានមករកអាជ្ញាធរឲ្យជួយ,ជំរុញការអភិវឌ្ឍមូលដ្ឋាន ជាពិសេសទៀតនោះ គឺបន្តពង្រឹងសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន តាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលធ្វើឲ្យ ប្រជាពលរដ្ឋមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានសុខដុមរមនាក្នុងការរស់នៅនិងប្រកបរបររកស៊ីលើកតម្កើងជីវភាពគ្រួសារ។

លោកបន្តថា យើងជាអ្នកបម្រើ ប្រជាពលរដ្ឋជាចៅហ្វាយ ពេលបងប្អូនមានការលំបាកយើងជាអ្នកចេញមុខដោះស្រាយនិងគិតគូរពីសុខទុក្ខរបស់បងប្អូន។ អ្នកការពារ និងអ្នកអភិវឌ្ឍន៍ជាតិមានមុខដដែលៗ គឺគណបក្សប្រជាជនកម្ពុជា ជាពិសេសស្ថាបនិកសន្តិភាពតែម្នាក់គត់ដែលបានលៈបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រជាធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សមាជិកសមាជិកាគណៈបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៥ បានឲ្យដឹងថា ក្រោយពីលោក ឃួង ស្រេង បានចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើឲ្យភូមិសាស្ត្រខណ្ឌទាំងមូលមានការអភិវឌ្ឍប្រែមុខមាត់ថ្មីយ៉ាងលឿន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កើតមានខ្វាត់ខ្វែង សំណង់បុរី សំណង់លំនៅដ្ឋាន អាគារសាធារណៈនានា បានកើតឡើងយ៉ាងព្រោងព្រាតនឹកស្មានមិនដល់ធ្វើអោយតំបន់ព្រែកព្នៅដែលពីមុនហាក់នៅឆ្ងាយពីទីក្រុង តែព្រែកព្នៅពេលនេះពោរពេញទៅដោយការអភិវឌ្ឍប្រកបដោយមោទនៈភាព៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


