ព័ត៌មានជាតិ
លោក ផៃ ស៊ីផាន ៖ កម្ពុជាមិនឲ្យតម្លៃ ចំពោះរបាយការណ៍របស់អង្គការ TI អំពីបញ្ហាអំពើពុករលួយ ឡើយ
មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការធ្វើរបស់របាយការណ៍ អំពីស្ថានភាពអំពើពុករលួយនៅកម្ពុជា របស់អង្គការតម្លាភាពអន្តរជាតិ (TI) មិនសុក្រិតនោះទេ ហើយថា កម្ពុជាមិនឲ្យតម្លៃចំពោះការចេញរបាយការណ៍នេះដែរ។
ការលើកឡើងនេះ បន្ទាប់ពីអង្គការតម្លាភាពអន្តរជាតិ (TI) បានចេញរបាយការណ៍ ស្ដីពី សន្ទស្សន៍នៃការយល់ឃើញ ពីអំពើពុករលួយឆ្នាំ២០២១។ ក្នុងនោះ ប្រទេសកម្ពុជាទទួលបានពិន្ទុ ២៣ លើពិន្ទុអតិបរមា ១០០ និង ឈរនៅលេខរៀង ទី ១៥៧ ក្នុងចំណាត់ថ្នាក់ជាសកល ដែលមានប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានយកមកសិក្សានៅឆ្នាំនេះ។
បើតាម TI កាលពីឆ្នាំ ២០២០ ប្រទេសកម្ពុជាទទួលបានពិន្ទុ ២១ ដោយជាប់ចំណាត់ថ្នាក់ទី ១៦០ លើ ១៨០ប្រទេស និងដែនដី ហើយប្រៀបធៀបនឹងឆ្នាំ ២០២១នេះ គឺប្រទេសកម្ពុជា មានការល្អជាងឆ្នាំ ២០២០ ដោយទទួលកើនបានពីរពិន្ទុ។ ក៏ប៉ុន្តែនៅកម្រិតតំបន់ ប្រទេសកម្ពុជា បន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី ៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច នៅលើតែប្រទេសអាហ្វហ្កានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេបំផុត ក្នុងតំបន់អាស៊ានផងដែរ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា អង្គការតម្លាភាពអន្តរជាតិ (TI) មិនយល់អំពីយុទ្ធសាស្រ្ដ និងសកម្មភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារប្រឆាំងអំពើពុករលួយ។ កិច្ចការងារប្រឆាំងអំពើពុករលួយ គឺរាជរដ្ឋាភិបាលកម្ពុជា ធ្វើតាមលំនាំរបស់អង្គការសហប្រជាជាតិ ហើយកម្ពុជាប្រឆាំងនឹងអំពើពុករលួយប៉ុណ្ណោះ ដោយមិនប្រឆាំងនឹងប្រជាពលរដ្ឋនោះឡើយ។ នេះបើតាមលោក ផៃ ស៊ីផាន ដដែល។
លោកបន្ថែមថា «ដូច្នេះការប្រឆាំងនឹងអំពើពុករលួយ បានសេចក្ដីថា យើងមិនទុកឱកាសណាមួយ សម្រាប់មនុស្ស អាចរំលោភពាក់ព័ន្ធ នឹងសកម្មភាពពុករលួយនោះទេ។ អាហ្នឹង គឺយើងធ្វើច្បាស់លាស់នៅក្នុងសាច់រឿងហ្នឹង ហើយបន្ទាប់ មកទៀតហ្នឹង យើងបង្កើតវប្បធម៌តាមរយៈការអប់រំ ឲ្យគេយល់ ឲ្យគេមានជំនឿ ឲ្យគេចូលរួម ក្នុងការប្រឆាំងអំពើពុករលួយ ក្រោយពីយើងបង្កើតប្រព័ន្ធតម្លាភាព នៅក្នុងការផ្លាស់ប្ដូរលុយ បញ្ឈប់ការផ្លាស់ប្ដូរពីដៃមួយទៅដៃមួយ ទៅតាមប្រព័ន្ធដែលមានគណនីភាព ហើយនឹងតម្លាភាព»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា អ្វីដែលអង្គការតម្លាភាពអន្តរជាតិ ធ្វើរបាយការណ៍អំពីស្ថានភាពអំពើពុករលួយនៅកម្ពុជានោះ គឺមិនមានភាពសុក្រិតទេ ដោយសារតែអង្គការមួយនេះ មិនបានយល់អំពីយុទ្ធសាស្រ្ដរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏មិនយល់អំពីរបៀបវាយតម្លៃរបស់អង្គការមួយនេះ ផងដែរ។
បើតាមលោក ផៃ ស៊ីផាន គឺរាជរដ្ឋាភិបាលកម្ពុជា មិនឲ្យតម្លៃទៅលើការវាយតម្លៃ របស់អង្គការតម្លាភាពអន្តរជាតិ អំពីស្ថានភាពអំពើពុករលួយនៅកម្ពុជា នោះឡើយ។ លោកថា «ដូច្នេះយើងមិនឲ្យតម្លៃនូវអ្វីដែលជាលទ្ធផល នៃការលើកឡើងនោះទេ ក៏ប៉ុន្តែអ្វីដែលយើងមានមោទនភាព ពីព្រោះយើងកំពុងតែរៀបចំ បានមួយចំនួនធំហើយលើរឿងប្រព័ន្ធ ក្នុងការគ្រប់គ្រងកិច្ចការផ្លាស់ប្ដូរលុយ ការផ្លាស់ប្ដូរប្រាក់ យើងមានទឡ្លីករណ៍ត្រឹមត្រូវ មើលកំណើនទឹកប្រាក់ចំណូលទៅក្នុងរដ្ឋ យើងមានគណនីភាព យើងមានតម្លាភាព»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


