ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តអំពាវនាវដល់ពលរដ្ឋ សូមបន្តចាកចេញពីចម្ការរបស់លោក ខឹម វាសនា
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តចាកចេញពីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហើយត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២នេះថា ទោះបីជារាជរដ្ឋាភិបាល និងអាជ្ញាធរ ត្រូវខាតពេលវេលា និងត្រូវចំណាយថវិកាមួយចំនួន ដោយសារតែប្រជាពលរដ្ឋ ទៅចូលរួមក្នុងពិធីជួបជុំរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏ដោយ ក៏រាជរដ្ឋាភិបាលមិនបានយកទោសពៃអ្វីឡើយ។ ដូច្នេះលោក ផៃ ស៊ីផាន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចាកចេញពីចម្ការរបស់លោក ខឹម វាសនា ត្រឡប់ទៅផ្ទះរៀងៗខ្លួន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍បន្តថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានបង្ហាញអំពីសីលធម៌នយោបាយរបស់លោក អត់មានប្រកែប្រកាន់ ឬដាក់ទោសទណ្ឌដល់បងប្អូនប្រជាពលរដ្ឋ ដែលលោកបានអញ្ជើញទៅ ទោះបីជាប៉ះពាល់ដល់ការចំណាយ និងពេលវេលារបស់អាជ្ញាធរ និងការចំណាយដ៏ធំធេងរបស់រដ្ឋយើងយ៉ាងណាក៏ដោយ ក៏លោកអត់បានយកទោសយកពៃអីដែរ អញ្ចឹងសុំអញ្ជើញប្រជាពលរដ្ឋទាំងអស់ អញ្ជើញត្រឡប់មកកាន់ផ្ទះសម្បែងវិញ ដែលជាទីសុខសាន្ដរបស់យើង»។

សូមជម្រាបថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ បានអំពាវនាវឲ្យប្រជាពលរដ្ឋរំសាយការជួបជុំ និងត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដោយរាជរដ្ឋាភិបាល និងអាជ្ញាធរមិនមានការប្រើកម្លាំង ដើម្បីបំបែកការជួបជុំនោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់លោក ខឹម វាសនា និងសមាជិករបស់លោកកុំបង្ខាំង ឬរារាំងប្រជាពលរដ្ឋដែលមានបំណងចង់ចេញពីចម្ការ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ត្រូវត្រៀមរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋចេញពីចម្ការរបស់លោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ និងត្រៀមស្បៀងអាហារផ្តល់ជូនដល់ពួកគាត់ផងដែរ។ បន្ទាប់ពីមានការអំពាវនាវ ពីសំណាក់សម្ដេចតជោនាយករដ្ឋមន្ត្រីរួចមក គឺសង្កេតឃើញមានប្រជាពលរដ្ឋបានចេញចាក់ពីចម្ការរបស់លោក ខឹម វាសនា ជាបន្តបន្ទាប់ចាប់តាំងពីរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២មក៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


