ព័ត៌មានអន្ដរជាតិ
ផ្លូវការទូតអ៊ុយក្រែននៅចំហររវាង រុស្ស៊ី និង អាមេរិក តែគម្លាតនៅធំ
ប្រទេសរុស្ស៊ីបានយល់ច្បាស់ថា សហរដ្ឋអាមេរិកគ្មានចេតនាដោះស្រាយកង្វល់សន្តិសុខចម្បងរបស់ខ្លួនក្នុងការប្រឈមមុខដាក់គ្នានៅអ៊ុយក្រែនឡើយ ប៉ុន្តែភាគីទាំងពីរនៅតែចំហរទ្វារសម្រាប់កិច្ចពិភាក្សាតាមផ្លូវការទូត។
អាមេរិក និងអង្គការណាតូចបានដាក់លិខិតឆ្លើយតបជាលាយល័ក្ខអក្សរកាលពីថ្ងៃពុធចំពោះការទាមទាររបស់រុស្ស៊ីដើម្បីទាញមកវិញនូវកិច្ចព្រមព្រៀងសន្តិសុខក្រោយសង្គ្រាមត្រជាក់នៅអឺរ៉ុប ចាប់តាំងពីរុស្ស៊ីបានដាក់ពង្រាយកងទ័ពនៅព្រំដែនជាប់អ៊ុយក្រែន ជំរុញឲ្យមានការភ័យខ្លាចផ្ទុះសង្គ្រាម។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូត្រូវការពេលវេលាពិនិត្យមើល និងមិនប្រញាប់ធ្វើសេចក្តីសន្និដ្ឋានទេ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់អាមេរិក និងណាតូបានចាត់ទុកការទាមទារចម្បងរបស់រុស្ស៊ីគឺមិនអាចទទួលយកបានដែលមានចំណុចជាច្រើនគ្មានសុទិដ្ឋិនិយម។
លោក Peskov បាននិយាយថា ៖«ផ្អែកលើអ្វីដែលអាមេរិក និងណាតូនិយាយម្សិលមិញ វាច្បាស់ណាស់ថា ចំណុចសំខាន់ៗដែលបានរៀបរាប់ក្នុងឯកសារទាំងនោះ…យើងអាចនិយាយបានថា គំនិតរបស់យើងមិនត្រូវបានយកទៅពិចារណា ឬថា គ្មានឆន្ទៈយកកង្វល់របស់យើងទៅពិចារណាទេ។ ប៉ុន្តែយើងក៏មិនប្រញាប់ធ្វើការវាយតម្លៃរបស់យើងដែរ»។
ប្រតិកម្មរបស់វិមានក្រឹមឡាំងបានបង្ហាញថា រុស្ស៊ីមិនបានច្រានចោលការឆ្លើយតបរបស់អាមេរិក និងណាតូតាមរយៈបិទផ្លូវការទូតទេ។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួន និងសម្ព័ន្ធមិត្តសង្ឃឹមរុស្ស៊ីនឹងសិក្សាពីការឆ្លើយតបរបស់ពួកគេ និងវិលមកកាន់តុចរចាវិញ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ លោក Victoria Nuland បាននិយាយថា ៖«យើងរួបរួមគ្នា។ ការរួបរួមគ្នាជាចំណង់ចំណូលចិត្តរបស់ពួកយើងសម្រាប់ការទូត។ ប៉ុន្តែយើងក៏រួបរួមនៅក្នុងដំណោះស្រាយរបស់ពួកយើងដែរ ប្រសិនបើទីក្រុងមូស្គូបដិសេធការផ្តល់ឲ្យនៃកិច្ចសន្ទនារបស់យើង ការចំណាយត្រូវតែផ្លាស់ប្តូរ និងធ្ងន់ធ្ងរ»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ជម្រើសល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹងគឺណាតូដកកម្លាំងទ័ពចេញពីអ៉ឺរ៉ុបខាងកើត ប៉ុន្តែក៏ស្វែងរកការបំបាត់សេចក្តីភ័យខ្លាចនៃការផ្ទុះអាវុធដែរ។ មន្ត្រីអាមេរិកនិយាយថា លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន មិនទាន់សម្រេចថាតើធ្វើសកម្មភាពផ្នែកយោធា ឬយ៉ាងណាទេ។
លោក Alexei Zaitsev អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ៖«យើងបានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសយើងមិនមានចេតនាធ្វើសកម្មភាពឆ្ពោះទៅមុខឡើយ។ យើងពិចារណា សូម្បីត្រឹមតែគំនិតនៃសង្គ្រាមរវាងប្រជាជនរបស់ពួកយើងក៏មិនអាចទទួលយកបានដែរ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


