ព័ត៌មានអន្ដរជាតិ
វីរុសកូវីដបំប្លែងខ្លួនថ្មី លេចចេញមកទៀតហើយ អាចបង្កការគំរាមកំហែង ដល់មនុស្សពេលអនាគត (មានវីដេអូ)
សារព័ត៌មាន Sputnik បានរាយការណ៍ថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានកំណត់អត្តសញ្ញាណវីរុសកូវីដបំប្លែងខ្លួនថ្មីឈ្មោះ NeoCov ក្នុងសត្វប្រចៀវនៅអាហ្រ្វិកខាងត្បូង ហើយហានិភ័យដែលអាចកើតមានពីមេរោគនេះទាមទារឲ្យមានការស្រាវជ្រាវ និងការវាយតម្លៃបន្ថែម ។

បើយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យ អ៊ូហាន បានឲ្យដឹងថា វីរុស NeoCov ដែលរីករាលដាលក្នុងចំណោមសត្វប្រចៀវនៅអាហ្រ្វិកខាងត្បូងអាចចម្លងលឿន និងរហ័ស ហើយអាចបង្កការគំរាមកំហែងដល់មនុស្សនៅពេលអនាគត ប្រសិនបើវាមានការបម្រែបម្រួលបន្ថែមទៀត ។
ការសិក្សាដែលបានពិនិត្យ និងបង្ហោះលើគេហទំព័ត BioRxiv នាពេលថ្មីៗនេះបង្ហាញថា វីរុស NeoCov មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងរោគសញ្ញាផ្លូវដង្ហើម (MERS) ដែលជាជំងឺដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ២០១២ ។

អ្នកស្រាវជ្រាវបានកត់សម្គាល់ថា នៅក្នុងទម្រង់បច្ចុប្បន្ន វីរុស NeoCov មិនឆ្លងដល់មនុស្សទេ ប៉ុន្តែការបំប្លែងខ្លួន និងបម្រែបម្រួលរបស់វាបន្ថែមទៀតអាចធ្វើឲ្យវាមានគ្រោះថ្នាក់ដល់មនុស្ស ។
ជាចុងក្រោយអ្នកស្រាវជ្រាវបានកត់សម្គាល់បន្ថែមទៀតថា ការឆ្លងវីរុស NeoCov មិនអាចត្រូវបានកម្ចាត់ដោយអង់ទីគ័រដែលកំណត់គោលដៅលើវីរុស SARS-CoV-2 ឬ MERS-CoV នោះទេ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


