ព័ត៌មានជាតិ
កីឡដ្ឋានអន្តរជាតិខេត្តកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ ៧០ភាគរយ
យោងតាមផេកហ្វេសប៊ុកផ្លូវការ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានឱ្យដឹងថា គិតមកទល់ពេលនេះ កីឡដ្ឋានអន្តរជាតិខេត្តកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ៧០ភាគរយហើយ។

លោក ហ៊ុន ម៉ានី បានបន្តថា ព្រឹកនេះក្រុមការងារកំពុងត្រៀមដំឡើងបង្គោលភ្លើងធំៗ ចំនួន៤បង្គោល នៅជុំវិញទីលានបាល់ទាត់ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀត យ៉ាងសកម្មស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។ លោកបានបន្តទៀតថា «តាមរយៈគំនិតផ្តួចផ្តើមជាមួយក្រុមការងារ កន្លងមកខ្ញុំជឿជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុលសង្កាត់ច្បារមន ក្រុងច្បារមនគឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺជាពិសេសការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត។ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តនិងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីសន្លាងមួយ ក្នុងពេលឆាប់ៗនេះ»។ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងអរគុណដល់សប្បុរជន ក៏ដូចជាការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំខេត្ត និងជាពិសេសក្រុមការងារបច្ចេកទេសសាងសង់យ៉ាងស្រស្រាក់សស្រាំបើទោះបីជាយើងកំពុងតែឆ្លងកាត់ការលំបាកក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺធ្លាប់ បានមានប្រសាសន៍ពេលនអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់មណ្ឌលកីឡដ្ឋាននេះកាលពីថ្ងៃទី ៨ខែធ្នូឆ្នាំ២០២១កន្លងទៅថា គម្រោងសាងសង់កីឡដ្ឋានអន្តរជាតិខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅពាក់កណ្ដាលឆ្នាំ ២០២២ ស្របពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣។លោកអភិបាលខេត្ត បានបន្តថា ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺសាងសង់តាមលក្ខណៈបច្ចេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺនិងបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងណាហ្គាវើលបេះដូងសប្បុរសរួមទាំងពីសំណាក់សប្បុរសជននានាដ៏ទៃទៀតក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិក ពីមូលនិធិណាហ្គាវើល៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


