ព័ត៌មានអន្ដរជាតិ
មនុស្ស ២ លាននាក់ កំពុងប្រឈមនឹងការខ្វះស្បៀងអាហារយ៉ាងខ្លាំង នៅប្រទេស អេត្យូពី
កម្មវិធីស្បៀងអាហារពិភពលោក (WFP ) របស់អង្គការសហប្រជាជាតិ និយាយថា មនុស្ស ២ លាននាក់ កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងយ៉ាងខ្លាំង នៅភាគខាងជើងប្រទេសអេត្យូពី ចំពេលមានការប្រយុទ្ធគ្នា នៅតែបន្តរវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងជនជាតិភាគតិច។

នៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ WFP បាននិយាយថាស្ទើរតែ ៤០ ភាគរយនៃប្រជាជននៅក្នុងតំបន់ Tigray កំពុងទទួលរងនូវកម្រិតអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ ការប្រយុទ្ធគ្នានេះ បានបង្ខំជនជាតិ Tigrayan ជាច្រើននាក់ ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
របាយការណ៍បានបន្ថែមថា មនុស្សជាច្រើននៅក្នុងតំបន់ កំពុងកាត់បន្ថយបរិមាណ និងចំនួនអាហារប្រចាំថ្ងៃរបស់ពួកគេ។ ចំណែកស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន គឺខ្វះអាហារូបត្ថម្ភ ដែលបណ្ដាលឲ្យមានការលូតលាស់ក្រិន។


WFP ក៏បាននិយាយថា ខ្លួនមិនអាចដឹកជញ្ជូនស្បៀងអាហារ ទៅកាន់តំបន់ទាំងនេះបាន ចាប់តាំងពីពាក់កណ្តាលខែធ្នូ ដោយសារលក្ខខណ្ឌសន្តិសុខ កាន់តែយ៉ាប់យ៉ឺន។
នាយកប្រចាំតំបន់របស់ WFP ប្រចាំនៅអាហ្វ្រិកខាងកើត លោក Michael Dunford បាននិយាយថា “យើងត្រូវការភាគីទាំងអស់នៃជម្លោះ ដើម្បីយល់ព្រមលើការផ្អាកមនុស្សធម៌ និងច្រករបៀងដឹកជញ្ជូន ដែលបានយល់ព្រមជាផ្លូវការ ដូច្នេះការផ្គត់ផ្គង់ អាចទៅដល់មនុស្សរាប់លាននាក់ ដែលត្រូវបានឡោមព័ទ្ធដោយភាពអត់ឃ្លាន”។


គួរបញ្ចាក់ថា ការប្រយុទ្ធគ្នាបានបន្តចាប់តាំងពីឆ្នាំ ២០២០ ដោយមិនមានសញ្ញានៃការបញ្ចប់ជម្លោះនោះទេ។ កងកម្លាំងរដ្ឋាភិបាល តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក ក្នុងខែនេះ ដោយបានសម្លាប់មនុស្សជាច្រើននាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើ ណាតូ ជាអ្វី ទើបហ៊ានដាក់សម្ពាធលើ រុស្ស៊ី បើឈ្លានពាន អ៊ុយក្រែន?
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


