ជីវិតកម្សាន្ដ
ឆ្លងកាត់សិល្បៈជាង២០ឆ្នាំ លោក ជា វិបុល ទើបបង្ហាញសមិទ្ធផលពានរង្វាន់ជាច្រើននេះ
ភ្នំពេញ៖ រហូតមកទល់បច្ចុប្បន្នពិធីករល្បីឈ្មោះនិងលេចធ្លោលោក ជា វិបុល បានចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលប្រមាណជាង២០ឆ្នាំហើយ ខណៈប្រជាប្រិយភាពនៅតែរក្សាបានការគាំទ្រខ្ពស់។

គេសង្កេតឃើញថា ជាមួយនឹងស្នាដៃលើវិថីសិល្បៈ អស់ជាង២០ឆ្នាំមកហើយគឺពិធីករជើងចាស់លោក ជា វិបុក នៅតែរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនទោះបីជាកន្លងមកសិល្បៈហាក់ជាប់គាំងដោយសារវិបត្តិកូវីដ-១៩ក្តី។ បើចាប់អារម្មណ៍លើស្នាដៃរបស់លោក ជា វិបុល ដែលមានរយៈពេលជាង២០ឆ្នាំ កន្លងមកនេះគឺលោកបានពង្រឹងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងដែលអាចក្តោបក្តាប់បានទីផ្សារសិល្បៈពេញដៃ។

មិនតែប៉ុណ្ណោះថ្មីៗនេះពិធីករ ជា វិបុល ក៏បានបង្ហាញស្នាដៃនៃសមិទ្ធផលពានរង្វាន់នឹងមេដាយជាច្រើនមិនធ្លាប់មាននរណាដឹង។ ជាក់ស្តែងលោក ជា វិបុល បានបង្ហោះភ្ជាប់រូបភាពទាំងនោះបែបនេះថាគិតៗទៅក្នុងជីវិតរយៈពេលជាង២ទសវត្សមកនេះធ្លាប់បានចូលរួមប្រកួតលើវិស័យកីឡាបាល់ទាត់និងសិល្បៈជាច្រើនហើយបានពានច្រើនដែរ។

លោកបញ្ជាក់ថា នៅឆ្នាំ១៩៩៩ពានរង្វាន់លេខ១បាល់ទាត់មហាវិទ្យាល័យ។ ឆ្នាំ២០០២ពានរង្វាន់Freshie Boy លេខ១។ ឆ្នាំ២០១២ពានរង្វាន់ពិធីករពិធីការនីឆ្នើមនិងស័ក្តិសម។ ឆ្នាំ២០១៣ពានរង្វាន់ពិធីករឆ្នើមទូទាំងប្រទេសនិងឆ្នាំ២០១៦មេដាយ Freshieគំរូតែរកពាននិងមេដាយមិនឃើញសោះ ចាំថ្ងៃណាសើរើម្តង។ដោយសារហេតុផលនេះហើយ ទើបលោក ជា វិបុល អាចចង់ចិត្តទស្សនិកជនឲ្យនៅតែមានការចងចាំឈ្មោះលោកនិងរក្សាទីផ្សារគាំទ្រ៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ