នយោបាយ
អ្វីទៅជាពានរង្វាន់សន្តិភាពSunhak ដែលផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២នេះ?
មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានផ្ញើលិខិតជូនដំណឹងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពីការសម្រេចផ្តល់ពានរង្វាន់នេះជូនសម្តេចតេជោ។ បើតាមមូលនិធិនេះ ការប្រគល់ជូនពានរង្វាន់សន្តិភាពSunhak នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ពានរង្វាន់សន្តិភាពនេះ ភ្ជាប់ជាមួយទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក។

ពានរង្វាន់សន្តិភាពSunhak គឺជាពានរង្វាន់សន្តិភាពអន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក Sun Myung Moon និងលោកស្រីបណ្ឌិត Hak Ja Han Moon។ ពួកគេទាំង២ គឺជាប្តីប្រពន្ធ មានដើមកំណើតមកពីប្រទេសកូរ៉េខាងជើង ហើយបានធ្វើកិច្ចការ និងលះបង់ជាច្រើនក្នុងបុព្វហេតុសន្តិភាព។
ពិធីប្រគល់ពានរង្វាន់នេះលើកទីមួយ គឺបានផ្តោតសំខាន់លើបញ្ហា «បម្រែបម្រួលអាកាសធាតុ» ហើយប្រគល់ជូនអតីតប្រធានាធិបតីប្រទេសគីរីបាទី លោក Anote Tong និងបណ្ឌិត Modadugu Gupta អ្នកវិទ្យាសាស្ត្រជលផលមកពីប្រទេសឥណ្ឌា។ រីឯ ពិធីប្រគល់ពានរង្វាន់លើកទីពីរ គឺបានផ្តោតសំខាន់លើបញ្ហា «វិបត្តិជនភៀសខ្លួនជាសាកល» ហើយម្ចាស់ជ័យលាភី គឺលោកបណ្ឌិត Gino Strada ស្ថាបនិកនៃអង្គការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងបណ្ឌិត Sakena Yacoobi អ្នកអប់រំនៅប្រទេសអាហ្គានីស្ថាន។

ចំណែក ពិធីប្រគល់រង្វាន់លើកទីបី គឺបានផ្តោតសំខាន់លើ «សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅអាហ្វ្រិក» ហើយអ្នកទទួលជ័យលាភី គឺលោកបណ្ឌិត Akinwumi Adesina ប្រធានធនាគារអភិវឌ្ឍន៍អាហ្វ្រិកដែលបានធ្វើឱ្យការអភិវឌ្ឍវិស័យកសិកម្មនៅទ្វីបអាហ្វ្រិកមានការរីកចម្រើនយ៉ាងខ្លាំង និងលោកស្រី Waris Dirie សកម្មជនសិទ្ធិស្ត្រីដែលបានលើកកម្ពស់ឱ្យសហគមន៍អន្តរជាតិយល់ដឹងអំពីការវះកាត់ផ្លូវភេទស្ត្រី។
នៅក្នុងឆ្នាំ២០២០ ប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ត្រូវបានទទួលស្គាល់លើការរួមចំណែកឆ្ពោះទៅរកការបង្កើតគោលការណ៍នៃអភិបាលកិច្ចល្អនៅក្នុងទ្វីបអាហ្វ្រិក និងលោកអាចារ្យបណ្ឌិត Munib A. Younan អតីតប្រធានសហព័ន្ធព្រះវិហារ Lutheran ពិភពលោក សម្រាប់ការរួមចំណែកចំពោះការធ្វើឱ្យចុះសម្រុងគ្នារវាងសាសនានៅមជ្ឈិមបូព៌ា និងពិភពខាងក្រៅ។ លើសពីនេះទៅ នៅក្នុងការរំលឹកខួបលើកទី១០០ឆ្នាំ នៃខួបកំណើតរបស់ស្ថាបនិកពានរង្វាន់ គឺពានរង្វាន់សន្តិភាពSunhak ត្រូវបានប្រគល់ជូនលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។

ដោយឡែក សម្រាប់ឆ្នាំ២០២២នេះវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានជ្រើសរើសជាម្ចាស់ពានរង្វាន់សន្តិភាពនេះ។ លោកបណ្ឌិត Thomas G. Walsh ប្រធានមូលនិធិពានរង្វាន់សន្តិភាព Sunhak បានអះអាងឲ្យដឹងថា ការផ្តល់ពានរង្វាន់នេះ គឺដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

មិនតែប៉ុណ្ណោះ គណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាពSunhak បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំង ការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។ ហេតុដូច្នេះហើយ មូលនិធិពានរង្វាន់សន្តិភាពSunhak សូមផ្ដល់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូនសម្តេចតេជោ នូវពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។ បើតាមលោកបណ្ឌិត Thomas G. Walsh ពានរង្វាន់នេះ ត្រូវបានបង្កើតឡើង ដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិ ហើយដែលអាចជាគំរូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?