Connect with us

ចរាចរណ៍

ម៉ូតូបុកជាមួយរ៉ឺម៉កដឹកជញ្ជូន បណ្តាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

បានផុស

នៅ

បុរសម្នាក់បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលបុកជាមួយរ៉ឺម៉ករបស់ក្រុមហ៊ុនវីរៈប៊ុនថាំ កាលពី​វេលា​ម៉ោង​ ១១​ យប់ កាលពីថ្ងៃទី​ ០២ ខែកុម្ភៈ ឆ្នាំ ​២០២២ នៅ​ចំណុច​ក្នុង​បុរី​សែន​មនោ​រម្យ ផ្លូវ​បេតុង ភូមិ​កន្ទោក​ខាង​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សព​ជនរងគ្រោះ​មានឈ្មោះ ជួង ចិក ម៉ែង ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ប្រិ​យ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បាន​ឲ្យ​ដឹងថា គេ​បាន​ឃើញ​រ៉ឺម៉ក​ដឹកទំនិញ​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំធ្វើដំណើ​រ​ក្នុងទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង ​ខណៈ​មកដល់​ផ្លូវបំបែក​ជា​បី​ភ្លាមនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​គុបពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1IC 5188 ជិះ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​លិចទៅ​កើ​ត​ល្បឿន​លឿន​បួង​ចង្កូត​បត់​ឆ្វេង​ទៅ​ជើ​ង​ក៏​ជ្រុល​បុក​រ៉ឺម៉ក​ពេញទំហឹង​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ ភ្លាមនោះ​ក៏មាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​តែអកុសល​ ដោយសារតែ​រងរបួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ស្លាប់​តែម្តង​។

​ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ចំណុច​កើ​ត​ហេតុ​ និង​ទំនាក់ទំនង​ទៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ដើ​ម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ​ ត្រូវបាន​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំ​ណើ​ត​៕​

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម