ព័ត៌មានអន្ដរជាតិ
វៀតណាម ឲ្យក្រុមហ៊ុនអាកាសចរណ៍បរទេសដឹកពលរដ្ឋខ្លួនមកប្រទេសវិញ
ក្រសួងដឹកជញ្ជូនវៀតណាមបានស្នើអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAA) ចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍បរទេសនាំពលរដ្ឋវៀតណាមមកប្រទេសវិញ ជាពិសេសពីតំបន់ដែលមានសហគមន៍វៀតណាមធំៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។
ក្រសួងបានចេញសំណើនេះដោយធ្វើតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដែលឲ្យស្ថាប័នពាក់ព័ន្ធលុបចោលទាំងស្រុងនូវការរឹតបន្តឹងលើការចេញចូលសម្រាប់ពលរដ្ឋវៀតណាមឲ្យត្រឡប់ទៅប្រទេសវិញ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីដែលមានរយៈពេលយ៉ាងតិចមួយសប្តាហ៍ ចាប់ពីថ្ងៃអង្គារ ។
យោងតាមការណែនាំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានយល់ព្រមចំពោះសំណើរបស់ក្រសួងការបរទេស និងក្រសួងដឹកជញ្ជូន ដើម្បីផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាកាសចរណ៍បរទេសឲ្យដំណើរការជើងហោះហើរសម្រាប់ពលរដ្ឋវៀតណាមនៅក្រៅប្រទេស ។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងការបរទេសបន្តតាមដានស្ថានភាពជនជាតិវៀតណាមដែលកំពុងរស់នៅបរទេស និងគាំទ្រពួកគេក្នុងការវិលត្រឡប់មកមាតុប្រទេសវិញតាមជើងហោះហើរដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍បរទេស ។
លោកក៏បានផ្តាំផ្ញើដល់ក្រសួងត្រូវមានវិធានការការពារប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជាបន្ទាន់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ហើយលទ្ធផលនៃការត្រឡប់មកប្រទេសវិញត្រូវតែរាយការណ៍ជូននាយករដ្ឋមន្ត្រី ។
ស្របពេលជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានបញ្ជាឲ្យក្រសួងការបរទេស ក្រសួងសន្តិសុខសាធារណៈ ក្រសួងការពារជាតិ ក្រសួងដឹកជញ្ជូន និងក្រសួងសុខាភិបាល សហការគ្នាក្នុងការទទួលពលរដ្ឋវៀតណាមដែលវិលត្រឡប់មកវិញ និងអនុវត្តវិធានការត្រួតពិនិត្យសុខភាពសមស្របជូនពួកគេ ដើម្បីធានាបាននូវប្រសិទ្ធភាពបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ វៀតណាម សាងសង់ប្រាសាទអង្គរវត្តចម្លងនៅទីក្រុងដាណាង (មានវីដេអូ)
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង