ព័ត៌មានអន្ដរជាតិ
វៀតណាម សាងសង់ប្រាសាទអង្គរវត្តចម្លងនៅទីក្រុងដាណាង (មានវីដេអូ)
សារព័ត៌មានវៀតណាម Foody VN បានចុះផ្សាយថា ប្រាសាទអង្គរវត្តចម្លងដ៏ស្រស់ស្អាតត្រូវបានសាងសង់ឡើងនៅកណ្ដាលទីក្រុងដាណាងប្រទេសវៀតណាម ដោយយកយកគំរូតាមស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលជាតំបន់បុរាណវត្ថុប្រវត្តិសាស្ត្រ-វប្បធម៌ដែលមានលក្ខណៈពិសេសតែមួយគត់នៅកម្ពុជា ក៏ដូចជាសំណង់អច្ឆរិយៈមួយរបស់ពិភពលោក ។

សារព័ត៌មានខាងលើបានចុះផ្សាយទៀតថា ជឿ ឬមិនជឿ យើងមានប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតដែលដូចកំណែដើម ហើយចាប់ពីពេលនេះតទៅមិនចាំបាច់ “ឆ្លងដែន” ទៅទស្សនាប្រាសាទអង្គរវត្តពិតប្រាកដនៅកម្ពុជាទៀតនោះទេ ។
ទន្ទឹមនោះយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Phnom Rithy បានបង្ហោះវីដេអូ និងសរសេរថា “នៅថ្ងៃខាងមុខគឺងាយស្រួលសម្រាប់បងប្អូនខ្មែរក្រោម មិនបាច់ចំណាយពេលឆ្លងប្រទេសមកមើលប្រាសាទអង្គរវត្តនៅខេត្តសៀមរាបទៀតនោះទេ ព្រោះយួនគេបានសុំសិទ្ធិសាងសង់ប្រាសាទអង្គររបស់ខ្មែរនៅក្នុងសួនកម្សាន្តនាខេត្តដាណាង” ។

គណនីដដែលបានសរសេរទៀតថា “ហេតុតែស្រលាញ់ គេបានសុំការអនុញ្ញាត្តពីខាងក្រសួងរួចហើយ ដើម្បីជួយចែកចាយវប្បធម៌ ហើយប្រាសាទអង្គរវត្តចម្លងនេះបានសម្ពោធដាក់ដំណើរការរួចហើយផងដែរ” ។
គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តចម្លងនៅក្នុងទីក្រុងដាណាងប្រទេសវៀតណាមត្រូវបានសាងសង់រួចរាល់ និងដាក់ដំណើរការចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ មកម៉្លេះ ៕





ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Foody VN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


