Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ មិនឲ្យអ្នកដំណើរយកម៉ាសលើសពី ៣០ ពេលចេញក្រៅប្រទេស

បានផុស

នៅ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថា អាកាសយានដ្ឋានសុវណ្ណភូមិរបស់ប្រទេសថៃកំពុងព្រមានអ្នកដំណើរកុំឲ្យយកម៉ាសលើសពី ៣០ នៅពេលធ្វើដំណើរទៅបរទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មានតែអ្នកដំណើរដែលមានវិញ្ញាបនបត្រវេជ្ជសាស្រ្តបញ្ជាក់កូវីដប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឲ្យយកម៉ាសរហូតដល់ ៥០ នៅលើយន្តហោះ ។

គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យផ្ញើម៉ាសចេញពីប្រទេសថៃឡើយ លើកលែងតែអ្នកដែលទទួលបានការយល់ព្រម ។ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ម៉ាស់​​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យយក​ឡើង​យន្តហោះ​ដល់​ទៅ ៣០ ដុំ​ក្នុង​មួយ​ជើង​ប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានេះ ម៉ាសនឹងត្រូវបានអនុញ្ញាតឲ្យយករហូតដល់ ៥០ ដុំក្នុងមួយជើងហោះហើរសម្រាប់អ្នកដំណើរដែលមានឯកសារវេជ្ជសាស្ត្រ ហើយអ្នក​ណា​ដែល​បំពាន​ច្បាប់​នឹង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥ ​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០​ ម៉ឺន​បាត ឬជាប់​ទាំង​ពីរតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ថា លោកជាអ្នកចុះហត្ថលេខាតែងតាំង លោក ប្រាយុទ្ធ ជាឧត្តម​សេនីយ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម