ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ហាមមន្ត្រីចេញលិខិតទទួលស្គាល់ដីបុរាណដ្ឋានកាន់កាប់ ឬប្រើប្រាស់ខុសច្បាប់
លោក ស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានហាមមន្ត្រីចេញលិខិតទទួលស្គាល់លើករណីដីបុរាណដ្ឋានដែលរងការកាន់កាប់ ឬប្រើប្រាស់ដោយខុសច្បាប់ នៅពេលដែលមិនទាន់មានវិធានការណាមួយអាចអនុវត្តទៅបានដោយប្រសិទ្ធភាព ពិសេសជាមួយអ្នកមានអំណាចបុណ្យស័ក្តិ។
ការហាមប្រាមរបស់លោកស្រីរដ្ឋមន្ត្រីនេះបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២នៅរសៀលថ្ងៃទី១០ ខែកម្ភៈឆ្នាំ២០២២។

នៅក្នុងនោះលោក ស្រី រដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានអង្គភាពទាំងអស់ ពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តត្រូវពង្រឹងនិងពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីច្បាប់ បទដ្ឋានគតិយុត្ត និងទោសពៃរ៍នានាពាក់ព័ន្ធនឹងបទល្មើសរំលោភបំពានបុរាណដ្ឋាន ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបុរាណដ្ឋាននិងសេចក្ដីស្រឡាញ់ចំពោះវប្បធម៌ជាតិ។
ជាមួយគ្នានេះដែរ ត្រូវដោះស្រាយបញ្ហាឱ្យអស់លទ្ធភាពនិងគ្រប់មធ្យោបាយដែលមាន ដោយប្រើប្រាស់គ្រប់វិធានការទាំងអស់ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសតាមបុរាណដ្ឋាន តាមរយៈការសម្របសម្រួល ការណែនាំ ការធ្វើកិច្ចសន្យា និងការអនុវត្តនីតិវិធីច្បាប់។ ត្រូវពិនិត្យផ្ទៀងផ្ទាត់លើទម្រង់ឯកសារចុះបញ្ជីនិងឯកសារកំណត់និយាមការបុរាណដ្ឋានរបស់មន្ទីរនិងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាឯកសារទាំងអស់មានសង្គតិភាព និងងាយបញ្ចូលក្នុងកុំព្យូទ័រ ពិសេសដូចគ្នាទៅនឹងឯកសាររបស់មន្ទីរសុរិយោដីដើម្បីបង្ការកុំឱ្យមានការប្រើប្រាស់ទម្រង់ឯកសារខុសគ្នា ដែលធ្វើឱ្យមានការពិបាកទៅថ្ងៃក្រោយ។

លើសពីនេះទៀតត្រូវធ្វើអាទិភាពទីតាំងបុរាណដ្ឋានដែលត្រូវបោះបង្គោលការពារ និងហាមចេញលិខិតទទួលស្គាល់លើករណីដីបុរាណដ្ឋានដែលរងការកាន់កាប់ ឬប្រើប្រាស់ដោយខុសច្បាប់ នៅពេលដែលមិនទាន់មានវិធានការណាមួយអាចអនុវត្តទៅបានដោយប្រសិទ្ធភាព ពិសេសជាមួយអ្នកមានអំណាចបុណ្យស័ក្តិ។
លោកស្រី រដ្ឋមន្ត្រីបានស្នើថ្នាក់ដឹកនាំទទួលបន្ទុកផ្នែកនីតិកម្ម និងផ្នែកបេតិកភណ្ឌ ត្រូវពិនិត្យលទ្ធភាពបង្កើតក្រុមការងាររួមមួយដោយមានសមាសភាពពីនាយកដ្ឋាននីតិកម្ម និងមេធាវីក្រសួង ដើម្បីធ្វើការដោះស្រាយរាល់បណ្ដឹងទាំងអស់នៅក្នុងវិស័យវប្បធម៌។
ទន្ទឹមនឹងនេះលោកស្រីរដ្ឋមន្ត្រីក៏បានស្នើអគ្គនាយកដ្ឋានបេតិកភណ្ឌយកឯកសារនិក្ខេបបទស្រាវជ្រាវរបស់ជនបរទេសអំពីវត្តបុរាណនិងវិហារបុរាណខ្មែរនៅទូទាំងប្រទេស ទៅបិទតាមវត្តនិងព្រះវិហារបុរាណនៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីប្រវត្តិ លើកកម្ពស់ការយល់ដឹងអំពីតម្លៃសំណង់បុរាណ និងធ្វើជាមូលដ្ឋាន ដើម្បីតតាំងផ្លូវច្បាប់ ករណីមានការបំផ្លាញវត្តនិងព្រះវិហារបុរាណទាំងនោះ ពិសេសដោយប្រើប្រាស់គ្រឿងចក្រ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


