កីឡា
លះបង់ខ្លាំងណាស់! វីដេអូមួយអំពី លោកគ្រូហុងដា កាលពីយប់មិញ ធ្វើឲ្យគ្រប់គ្នារំភើបសឹងស្រក់ទឹកភ្នែក
អ្នកគាំទ្របាល់ទាត់កម្ពុជាកាលពីយប់មិញនេះ ពិតជាមានក្តីសុខខ្លាំងណាស់ ជាមួយនឹងលទ្ធផល ៦-០ លើក្រុមបាល់ទាត់ ព្រុយណេ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន AFF U23 CHAMPIONSHIP 2022។

ចាប់ផ្តើមវគ្គទី១ភ្លាម កម្ពុជាគ្របសង្កត់យ៉ាងខ្លាំងលើព្រុយណេ រហូតស៊ុតចូលបាន៣គ្រាប់។ គ្រាប់ដំបូងជាការតែតបញ្ចូលទីរបស់កីឡាករ សៀង ចន្ធា នៅនាទីទី១៨។ ២នាទីបន្ទាប់ ញាណ សុស៊ីដាន ស៊ុតឲ្យកម្ពុជានាំមុខ ២-០ មុនពេល កីឡាករមកពីវិសាខា សារ ទី រកបានគ្រាប់ទី៣នៅនាទី៣២។ ចប់វគ្គទី១ កម្ពុជា នាំមុខ ព្រុយណេ ៣-០។
ដើមវគ្គទី២ ដោយសារមានភ្លៀងខ្លាំង គណកម្មការរៀបចំការប្រកួតត្រូវបង្ខំចិត្តផ្អាករយៈពេល៣០នាទី។ បន្ទាប់ពីភ្លៀងរាំង ការប្រកួតបានបន្ត ហើយកម្ពុជានៅតែដាក់សម្ពាធលើក្រុមព្រុយណេ និងរកបាន ៣គ្រាប់ថែមទៀត។

នៅនាទី៧២ កម្ពុជារកបានគ្រាប់ទី៤ ដោយកីឡាករ តាំង ប៊ុនឆៃ បន្ទាប់ពីបាល់ហ្វ្រីឃីកចេញពីជើង មិន រតនៈ។ គ្រាប់ទី៥រកបានដោយ សរ រតនា ទើបតែប្តូរចូល បន្ទាប់ពីលើកបាល់ពី ឡេង ណូរ៉ា នៅនាទីទី៨៦ និងគ្រាប់ទី៦រកបានដោយ ណារ៉ុង កក្កដា នៅនាទីទី៨៩។
ចប់ការប្រកួតកម្ពុជាឈ្នះព្រុយណេ ៦-០ដើម្បីទទួលបាន៣ពិន្ទុឈរលើកំពូលតារាងពូល A។

អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែរំភើបចិត្ត និងសរសើរមិនដាច់ពីមាត់នោះ គឺជាការតស៊ូរបស់លោកគ្រូ ហុងដា ដែលឈរបញ្ជាកូនក្រុមទាំងភ្លៀង ខណៈដែលខាងព្រុយណេឯណោះវិញ មិនឃើញមានគ្រូបង្វឹក ឬជំនួយការណាម្នាក់ចេញមកសោះ។
វីដេអូមួយនេះ ត្រូវបានបង្ហោះដោយទំព័រ Facebook របស់តារាកំប្លែង នាយពាក់មី ហើយក្នុងនោះ គេឃើញមានការ Comment សរសើរព្រោងព្រាតអំពីទឹកចិត្តរបស់លោកគ្រូ ហុងដា។
តោះទៅទស្សនាវីដេអូទាំងអស់គ្នា!
អត្ថបទដោយ៖ Vann Vann
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


