កីឡា
អបអរសាទរ U23 កម្ពុជា លត់ U23 ព្រុយណេ ៦-០
ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម២៣ឆ្នាំបានយកឈ្នះក្រុមបាល់ទាត់យុវជនព្រុយណេអាយុក្រោម២៣ឆ្នាំដោយលទ្ធផល ៦-០ សម្រាប់ការប្រកួតបើកឆាករបស់ខ្លួនក្នុងពូល A នៃពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ចាប់ផ្តើមវគ្គទី១ភ្លាម កម្ពុជាគ្រប់សង្កត់យ៉ាងខ្លាំងលើព្រុយណេ រហូតស៊ុតចូលបាន៣គ្រាប់។ គ្រាប់បំប៉ោងសំណាញ់ទីដំបូងជាការតែតបញ្ចូលទីរបស់តារាឆ្នើម សៀង ចន្ធា នៅនាទីទី១៨។ ពីរនាទីបន្ទាប់ យុវជនកំពុងរះ ញាណ សុស៊ីដាន ស៊ុតឲ្យកម្ពុជានាំមុខ ២-០ នៅនាទី២០ មុនពេល ប្រុសស្អាតមកពីវិសាខា សារ ទី រកបានគ្រាប់ទី៣នៅនាទី៣២ដើម្បីបញ្ចប់វគ្គទី១ដោយលទ្ធផល ៣-០។

ការប្រកួតវគ្គទី២មិនមានអំណោយផលល្អសម្រាប់ក្រុមទាំងពីរទេដោយសារមានភ្លៀងខ្លាំងដែលបង្ខំឲ្យគណកម្មការរៀបចំការប្រកួតផ្អាករយៈពេល៣០នាទី។ បន្ទាប់ពីភ្លៀងរាំង ដំណើរការប្រកួតបានបន្ត ហើយកម្ពុជានៅតែដាក់សម្ពាធលើក្រុមព្រុយណេ និងរកបាន ៣គ្រាប់ថែមទៀត។ នៅនាទី៧២ កម្ពុជារកបានគ្រាប់ទី៤ ដោយកីឡាករ តាំង ប៊ុនឆៃ បន្ទាប់ពីបាល់ហ្វ្រីឃីកចេញពីជើង មិន រតនៈ, គ្រាប់ទី៥រកបានដោយ សរ រតនា ទើបតែប្តូរចូល បន្ទាប់ពីលើកបាល់ពី ឡេង ណូរ៉ា នៅនាទីទី៨៦ និងគ្រាប់ទី៦រកបានដោយ ណារ៉ុង កក្កដា នៅនាទីទី៨៩។
ចប់ការប្រកួតកម្ពុជាឈ្នះព្រុយណេ ៦-០ដើម្បីទទួលបាន៣ពិន្ទុឈរលើកំពូលតារាងពូល A។

មុននេះ ក្រុមយុវជនហ្វីលីពីន និងទីម័រខាងកើតបានចែកគ្នា១ពិន្ទុម្នាក់ប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នា ២-២ នៅក្នុងពូលជាមួយគ្នានេះ។
ពិន្ទុបណ្តោះអាសន្ន ពូល A
- កម្ពុជា មាន ៣ពិន្ទុ
- ហ្វីលីពីន មាន ១ពិន្ទុ
- ទីម័រខាងកើត មាន ១ពិន្ទុ
- ព្រុយណេ មាន ០ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆេះឃ្លាំងស្តុកស្នោ ១ កន្លែង យ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបដល់ដី ក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


