ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Elon Musk បរិច្ចាគ ៦ពាន់លានដុល្លារ ជួយអ្នកអត់ឃ្លាន នៅជុំវិញពិភពលោក
ប្រភពពីសារព័ត៌មាន MarketWatch រាយការណ៍ថា ក្នុងខែកុម្ភៈនេះ នាយកប្រតិបត្តិ Tesla លោក Elon Musk បានបរិច្ចាគភាគហ៊ុន Tesla ចំនួន ៥លានដុល្លារ តាមរយៈអង្គការសប្បុរសធម៌អនាមិកមួយ ទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិ (UN)។

WFP គឺជាគម្រោងស្បៀងអាហារពិភពលោក និងជាអង្គការមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ដើម្បីដោះស្រាយបញ្ហាអត់ឃ្លានជាសាកល ដែលវាស្ថិតក្រោមស្លាបរបស់អង្គការសហប្រជាជាតិ។
ត្រឡប់ទៅវិញ កាលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មហាសេដ្ឋី Elon Musk បានបង្ហោះនៅលើគណនី Twitter ថា លោកនឹងលក់ភាគហ៊ុន Tesla របស់ខ្លួន ហើយបរិច្ចាគ ៦ពាន់លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោកប្រសិនបើអង្គការអាចពន្យល់ឱ្យច្បាស់ពីតារាងចំណាយលើប្រាក់ ៦ពាន់លានដុល្លារនោះ។

ដូច្នេះ ការបរិច្ចាគក៏បានធ្វើឡើង នៅ ៤ថ្ងៃក្រោយ បន្ទាប់ពីកម្មវិធីស្បៀងអាហារពិភពលោក បានរាយការណ៍យ៉ាងលម្អិតខ្ទង់ចំណាយទាំងអស់ ទៅតាមការស្នើសុំរបស់ Elon Musk។ យ៉ាងណាមិញ ការផ្ដល់ជំនួយនូវទឹកប្រាក់ខ្ទង់ពាន់លានដុល្លារមួយនេះមិនមែនធ្វើឡើងទាំងស្រុងឡើយ ដោយក្រុមហ៊ុន Tesla ត្រូវផ្ដល់ប្រាក់ ៥លានដុល្លារជារៀងរាល់ដល់ WFP ទាល់តែគ្រប់ ៦ពាន់លានដុល្លារ ។ ជាក់ស្ដែងកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ព័ត៌មានអំពីការបរិច្ចាគក៏ផ្សព្វផ្សាយជាសាធារណៈ ដូចទៅនឹងការសន្យារបស់លោក Elon Musk។

ជុំវិញអំពើសប្បុរសមួយនេះ លោក Steve Taravella អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោកបានបដិសេធមិនបង្ហាញព័ត៌មានពាក់ព័ន្ធនឹងម្ចាស់ជំនួយឡើយ ដោយលោកនិយាយថា ស្ថាប័នរបស់ខ្លួនមានគោលការណ៍រក្សាឯកជនភាពរបស់ម្ចាស់ជំនួយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អតីតមិត្តស្រី Elon Musk តែងបទថ្មី ច្រៀងដៀលលោកចំៗបែបនេះ (មានវីដេអូ)
ចុចអាន៖ Elon Musk ជាប់ឈ្មោះជាបុគ្គលឆ្នើម ប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


