ជីវិតកម្សាន្ដ
អតីតមិត្តស្រី Elon Musk តែងបទថ្មី ច្រៀងដៀលលោកចំៗបែបនេះ (មានវីដេអូ)
ក្រោយចែកផ្លូវគ្នាបានពីរខែ ជាមួយមហាសេដ្ឋី Elon Musk នាង Grimes បានតែងចម្រៀងមួយបទផ្ញើជូនអតីតមិត្តប្រុសរបស់ខ្លួនជាពិសេស និងច្រៀងដៀលចំៗទៅរលើមហាសេដ្ឋីបច្ចេកវិទ្យារូបនេះថា លោកស្រឡាញ់តែហ្គេម ជាងស្រឡាញ់នាង។

បន្ទាប់ពីបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលបីឆ្នាំ តារាចម្រៀងជនជាតិកាណាដា នាង Grimes បានរិះគន់ធ្ងន់ៗចំពោះអតីតមិត្តប្រុស លោក Elon Musk នៅក្នុងចម្រៀងទើបចេញថ្មីមួយបទ ដែលនាងជាអ្នកនិពន្ធផ្ទាល់។ បទ “Player of Games” មានអត្ថន័យដៀលនាយកក្រុមហ៊ុន Tesla ថាជាមនុស្សវក់តែនឹងហ្គេម មិនគិតគូដល់នាងដែលជាមនុស្សក្បែរខ្លួនឡើយ។

នៅក្នុងអត្ថន័យនៃចម្រៀងរបស់តារវ័យ ៣៣ ឆ្នាំរូបនេះ បានរៀបរាប់បន្ថែមថា លោក Elon Musk មិនខ្វល់នឹងសង្សារ នោះទេ ខណៈលោកយកពេលភាគច្រើនចំណាយទៅលើហ្គេម។

ឆ្លើយតបនឹងបទចម្រៀងឌឺដងចំៗបែបនេះ មហាសេដ្ឋី Tesla និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានចេញមុខបកស្រាយថា ការបែកគ្នារវាងលោកនិង Grimes ដោយសារតែលោកឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់ ហើយភាគច្រើនលោកស្នាក់នៅរដ្ឋ តិចសាស់ ខណៈអតីតមិត្តស្រី និងកូនប្រុសរបស់លោកស្នាក់នៅ ឡូសអេនជឺឡេស។ ដូច្នេះលោកគ្មានពេល នៅក្បែរពួកគេច្រើនទេ។

ត្បិតតែចែកផ្លូវគ្នាក៏ដោយ ក៏ Elon Musk នៅតែមានទំនាក់ទំនងល្អនឹងកូនដែរ។ មហាសេដ្ឋីរូបនេះ តែងតែព្យាយាមទៅលេងអតីតមិត្តស្រី និងកូនប្រុសពៅរបស់លោកជាញឹកញាប់។
សូមទស្សនា និងស្ដាប់អត្ថន័យចម្រៀងខាងក្រោម
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Shawn ទម្លាក់បទថ្មី សង្ស័យផ្ញើទៅ Camila ជាពិសេស
ចុចអាន៖ ភាពលេចធ្លោ ៤ចំណុច នាំឱ្យបវរកញ្ញា វៀតណាម ដណ្ដើមបានមកុដ MGI 2021
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


