ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ឆ្លងកូវីដយូរបំផុត ១៤ខែ ធ្វើតេស្ត ៧៨ដង វិជ្ជមានរហូត (មានវីដេអូ)
បុរសតួកគីឈ្មោះ Muzaffer Kayasan អាយុ៥៦ឆ្នាំ បានកាន់កាប់កំណត់ត្រា ជាអ្នកឆ្លងជំងឺកូវីដ១៩ យូរបំផុតរបស់ប្រទេសនេះ ដោយគាត់បានធ្វើតេស្តវិជ្ជមានរយៈពេល១៤ខែជាប់ៗគ្នា។

Kayasan ក៏មានជំងឺមហារីកឈាមផងដែរ ហើយគ្រូពេទ្យជឿថា ការឆ្លងមេរោគដ៏យូររបស់បុរសម្នាក់នេះ អាចដោយសារតែប្រព័ន្ធការពាររាងកាយរបស់គាត់ ដែលត្រូវចុះខ្សោយព្រោះជំងឺមហារីក។
អ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ត្រូវបានរកឃើញថា មានហានិភ័យខ្ពស់សម្រាប់ការឆ្លងមេរោគកូវីដកាន់តែយូរ បន្ថែមពីលើរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។

យោងតាមសេចក្តីណែនាំកូវីដរបស់ប្រទេសទួរគី, អ្នកដែលធ្វើតេស្តវិជ្ជមាន មិនអាចចាក់វ៉ាក់សាំងបានទេ រហូតដល់ពួកគេជាសះស្បើយទាំងស្រុង។ ដូចនេះមានន័យថា ស្ថានភាពរបស់លោក Kayasan មិនអាចធ្វើឲ្យគាត់ មានសិទ្ធិចាក់វ៉ាក់សាំងបានឡើយ។
បច្ចុប្បន្ន គាត់ក៏កំពុងជាប់ក្នុងការធ្វើចត្តាឡីស័កផងដែរ។ ក្រោយទទួលការព្យាបាលនៅមន្ទីរពេទ្យរយៈពេលប្រាំបួនខែ គាត់បានចំណាយពេលប្រាំខែ ធ្វើចត្តាឡីស័កនៅផ្ទះដោយមិនអាចចាកចេញបាន បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជាបន្តបន្ទាប់ចំនួន៧៨ដង។

លោក Cagri Buke វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លង និងមីក្រូជីវសាស្ត្រនៅមន្ទីរពេទ្យ Acibadem ប្រទេសតួកគី បាននិយាយថា រយៈពេលនៃការឆ្លងរបស់ Kayasan គឺមិនធ្លាប់មានពីមុនមកសោះ។
លោក Buke បានពន្យល់ថា “ករណីនៃអ្នកជំងឺដែលធ្វើតេស្តវិជ្ជមានក្នុងរយៈពេល៤៤១ថ្ងៃ ជារឿងដែលយើងមិនធ្លាប់ជួបប្រទះទាល់តែសោះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ i24news
ចុចអាន៖ ប្រទេសមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក រកឃើញករណីឆ្លងកូវីដជាលើកដំបូង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


