ជីវិតកម្សាន្ដ
Brad Pitt ប្តឹងអតីតភរិយា Angelina Jolie រឿងលក់ភាគហ៊ុនស្រាទំពាំងបាយជូរ
តារាសម្តែងហូលីវីដ លោក Brad Pitt បានដាក់ពាក្យប្តឹងអតីតភរិយារបស់ខ្លួនគឺលោកស្រី Angelina Jolie រឿងលក់ភាគហ៊ុនរបស់លោកស្រីនៅក្នុងក្រុមហ៊ុនស្រាទំពាំងបាយជូរនៅប្រទេសបារាំងដែលអ្នកទាំងពីរបានទិញរួមគ្នា និងជាកន្លែងដែលពួកគេរៀបការ ទៅឲ្យអ្នកជំនួញជនជាតិរុស្ស៊ីម្នាក់។
ក្នុងពាក្យបណ្តឹងដាក់ទៅតុលាការក្រុង Los Angeles សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ លោក Pitt បាននិយាយថា Jolie បានបំពានកិច្ចព្រមព្រៀងរបស់ពួកគេដែលថា មិនត្រូវលក់ភាគហ៊ុន Château Miraval ដោយគ្មានការយល់ព្រមពីភាគីពាក់ព័ន្ធ ប៉ុន្តែបានលក់ភាគហ៊ុនទៅឲ្យ Stoli Group។

គូស្វាមីភរិយាម្ចាស់ពានរង្វាន់ Oscar នេះកាលពីឆ្នាំ២០០៨បានទិញក្រុមហ៊ុនស្រាទំពាំងបាយជូរ Miraval ក្នុងភូមិ Correns ភាគខាងត្បូងប្រទេសបារាំង។ ពួកគេបានរៀបការនៅទីនោះកាលពីឆ្នាំ២០១៤។
លោក Pitt អាយុ៥៨ឆ្នាំបាននិយាយថា លោកចំណាយប្រាក់ និងកម្លាំងញើសឈាមដើម្បីធ្វើឲ្យ Miraval ក្លាយជាស្រាទំពាំងបាយជូរដែលទទួលស្គាល់កម្រិតខ្ពស់ទូទាំងពិភពលោកជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំជាង៥០លានដុល្លារអាមេរិក។
លោកស្រី Jolie បានប្រាប់ Pitt ក្នុងខែមករា ឆ្នាំ២០២១ ថា លោកស្រីបានឈានដល់ការសម្រេចចិត្តដ៏ឈឺចាប់ក្នុងការលក់ភាគហ៊ុនរបស់លោកស្រីនៅ Miraval និងលែងក្លាយជាម្ចាស់អាជីវកម្មគ្រឿងស្រវឹងនេះទៀតហើយ ដោយសារបញ្ហាផ្ទាល់ខ្លួន។
ក្រុមហ៊ុន Tenute del Mondo ដែលជាម្ចាស់ Stoli បានប្រកាសពីការទិញភាគហ៊ុនពីលោកស្រី Jolie កាលពីខែតុលា។
សូមបញ្ជាក់ថា លោកស្រី Jolie បានដាក់ពាក្យលែងលះជាមួយ Pitt ក្នុងឆ្នាំ២០១៦ និងបានលែងលះដាច់ស្រេចក្នុងឆ្នាំ២០១៩។ អ្នកទាំងពីរមានកូន៦នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


