Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្ថែមពេលវេលាចាក់វ៉ាក់សាំង ទោះថ្ងៃឈប់សម្រាក ដើម្បីឆាប់ដល់ទិសដៅ

បានផុស

នៅ

ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែកុម្ភៈនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំ ឡើង ដោយបានបញ្ជាក់ថា នឹងបន្ថែមពេលវេលាចាក់វ៉ាក់សាំង ទោះថ្ងៃឈប់សម្រាក ដើម្បីឆាប់ដល់ទិសដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងថា ដើម្បីជំរុញល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿនឆាប់បានដល់ទិសដៅនៃក្រុមអាយុនីមួយៗ គ.វ.ក-១៩ សូមស្នើ ដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ព្រមទាំងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ រួមទាំងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមទៀតលើការងារជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដោយបន្តជំរុញការចាក់វ៉ាក់សាំងកូវី-១៩ និងបន្ថែមពេលវេលានៃការចាក់វ៉ាក់សាំងកូវីង-១៩ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាក ក៏ដូចជាបន្តអប់រំផ្សព្វផ្សាយ ចលនា កៀរគរ ឱ្យប្រជាពលរដ្ឋបានយល់ និងបន្តទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ព្រមទាំងចាត់ចែងយកវ៉ាក់សាំងទៅចាក់ជូនដល់ទីតាំងប្រជាពលរដ្ឋតាមភូមិ-ឃុំ តែម្តងក្នុងករណីពួកគាត់មិនអាច មកទទួលយកសេវាចាក់វ៉ាក់សាំងកូវីដ-១៩ បាននៅតាមទីតាំងចាក់វ៉ាក់សាំង ដោយសារមូលហេតុផ្សេងៗសមស្រប។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វ​ណ្ណឌីន បានក្រើនរំលឹកបន្តឱ្យ ធ្វើបច្ចុប្បន្នភាពអ្នកមិនទាន់បានចាក់វ៉ាក់សាំងនៅតាមភូមិ-ឃុំ ឱ្យបានលឿន និងរៀបចំក្រុមគ្រូពេទ្យចុះចាក់ដល់ទីតាំងណា មួយដែលបានកៀរគររួចនោះ ដោយសហការជាមួយក្រុមគ្រូពេទ្យក្នុងការកំណត់ថ្ងៃចុះចាក់ឱ្យច្បាស់លាស់ (ដូចជា សាលារៀន រោងចក្រ-សហគ្រាស កន្លែងបំពេញការងារប្រមូលផ្ដុំផ្សេងៗ) ឬអាចទៅចាក់ដល់ផ្ទះប្រជាពលរដ្ឋសម្រាប់ជនចាស់ ជរា និងជនពិការ ដែលមិនអាចមកកាន់មូលដ្ឋានសុខាភិបាល ឬទីតាំងចាក់បាន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថែមទាំងរំលឹកឱ្យធ្វើការតាមដានលទ្ធផលចាក់វ៉ាក់សាំងជាប្រចាំថ្ងៃនៅតាមខេត្តរបស់ខ្លួន ហើយត្រូវជួយដោះស្រាយឱ្យមានប្រសិទ្ធិភាព នូវរាល់បាតុភាពយឺតយ៉ាវនានា ដែលអាចកើតមានជាយថាហេតុ សំដៅបង្កើននូវចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ល្បឿនលឿន ដែលអាចធ្វើទៅបាន។

គ.វ.ក-១៩ សូមស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ចាត់ចែងកៀរគរ ប្រជាជនដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ក៏ដូចជាអ្នកដែលមិនទាន់បានចាក់ដូសមូលដ្ឋាន ឬមិនទាន់បានចាក់ដូសទី២ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់គ្នា និងឱ្យបានឆាប់ រហ័សតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតជោនាយករដ្ឋមន្ត្រី ដើម្បីបង្កើនភាពសុំសម្រាប់បុគ្គល និងសម្រាប់សហគមន៍ ក្នុងការការពារ និងកាត់បន្ថយភាពវៃលុកធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងចរាចរយ៉ាង សកម្មនៅអំឡុងពេលបច្ចុប្បន្ននេះ និងជួយសង្គ្រោះអាយុជីវិត (Vaccine Safe Life) បងប្អូនកូនចៅយើង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា៖ 

– លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

– លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

– លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,២៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

– លើកុមារអាយុ ០៥ឆ្នាំ មាន ១០៨,៦៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

– លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៨៩,៩៧% ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម