ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងបញ្ជាក់ Omicron ស្រាលជាង Delta ៧៥%ក្នុងការឈឺធ្ងន់ ឬស្លាប់
វីរុសបំប្លែងខ្លួន Omicron ខ្សោយជាងវីរុសបំប្លែងខ្លួនមុនៗជាពិសេស Delta ដល់ទៅ៧៥%ក្នុងការធ្វើឲ្យអ្នកឆ្លងឈឺធ្ងន់ធ្ងរ ឬស្លាប់។ នេះបើតាមទិន្នន័យពិតប្រាកដកាលពីថ្ងៃចន្ទរបស់អាជ្ញាធរសុខភាពកូរ៉េខាងត្បូង។
ការសិក្សាមួយរបស់ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) លើអ្នកឆ្លងប្រហែលជា៦៧២០០នាក់តាំងពីខែធ្នូមកបានបង្ហាញថា ការឈឺធ្ងន់ធ្ងរ និងការស្លាប់របស់វីរុស Omicron ជាមធ្យមមាន០.៣៨% និង០.១៨% បើប្រៀបធៀបនឹង Delta មានភាគរយឈឺធ្ងន់ និងការស្លាប់ ១.៤% និង០.៧%។

ទីភ្នាក់ងារ KDCA បានចាត់ចំណាត់ថ្នាក់ករណីឈឺធ្ងន់ នៅពេលអ្នកឆ្លងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្ថិតនៅកន្លែងព្យាបាលកម្រិតខ្ពស់។ ការសិក្សាបង្ហាញថា ប្រហែលជា៥៦%នៃមនុស្ស១០៧៣នាក់ដែលបានស្លាប់ក្នុងរយៈពេល៥សប្តាហ៍កន្លងទៅគឺជាអ្នកមិនបានចាក់វ៉ាក់សាំង ឬអ្នកចាក់បានតែ១ដូស។ ស្របពេលអ្នកស្លាប់គឺមានអាយុ៦០ឆ្នាំ ឬច្រើនជាងនេះដល់៩៤%។
ជាង៨៦%នៃប្រជាជនកូរ៉េខាងត្បូង៥២លាននាក់បានការចាក់វ៉ាក់សាំងពីរដូស និងជិត៦០%ទទួលបានការចាក់ដូសទី៣។ កូរ៉េខាងត្បូងបានរក្សាករណីឆ្លង និងការស្លាប់មានកម្រិតទាបដោយសារវិធានការគម្លាតសង្គម និងយុទ្ធនាការណ៍តេស្តទ្រង់ទ្រាយធំ។
វីរុស Omicron បានធ្វើឲ្យករណីឆ្លងថ្មីប្រចាំថ្ងៃកើនឡើង និងឈានដល់ជាប់កំណត់ត្រា១០ម៉ឺននាក់លើកដំបូងក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន ប៉ុន្តែអាជ្ញាធរបានជំរុញឲ្យពង្រឹងវិធានការគម្លាតសង្គមចំពេលអត្រាការស្លាប់ទាប និងមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីធ្វើនាខែក្រោយ។
ទីភ្នាក់ងារ KDCA បាននិយាយថា វីរុស Omicron បានរាតត្បាតខ្លាំងក្នុងសប្តាហ៍ទី៣ ក្នុងខែមករា និងមានរហូតដល់៩០%គឺអ្នកឆ្លង Omicron នៅក្នុងសប្តាហ៍ទី១ ខែកុម្ភៈ។
កាលពីថ្ងៃចន្ទកន្លងមក កូរ៉េខាងត្បូងមានករណីឆ្លងថ្មី ៩៩ ៤៤៤នាក់ ដែលសរុបការឆ្លងឡើងដល់ ២ ១៥៧ ៧៣៤នាក់ និងស្លាប់សរុប៧៥០៨នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ