ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី
លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ។
ការគោរពអញ្ជើញនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញសម្ដេច ទៅបំពេញទសន្សកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចទទួលយកការអញ្ជើញនេះ ហើយនិងរកពេលសមស្របណាមួយ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន