ព័ត៌មានអន្ដរជាតិ
លោក Mike Pence នៅតែធ្វើយុទ្ធនាការឃោសនាទោះបីជំនួយការឆ្លងកូវីដ
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence គ្រោងនឹងរក្សាកាលវិភាគធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដ៏មមាញឹកថ្វីបើជំនួយការជាន់ខ្ពស់ម្នាក់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាក៏ដោយ។
ដៃគូឈរឈ្មោះជាមួយលោក Donald Trump រូបនេះនឹងមិននៅដាច់ដោយឡែកទេបើទោះបីជាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Marc Short ដែលជាអគ្គសេនាធិការរបស់អនុប្រធានាធិបតីក៏ដោយ។
ការិយាល័យរបស់លោកបាននិយាយថា លោក Pence និងភរិយារបស់លោកបានធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃអាទិត្យ។
អ្នកនាំពាក្យរបស់លោកឈ្មោះ Devin O’Malley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Pence ដែលដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណានិងភរិយារបស់លោកគឺលោកស្រី Karen នៅតែមានសុខភាពល្អ។
លោកបន្ថែមថា “ខណៈពេលដែលលោកអនុប្រធានាធិបតី Pence ត្រូវបានគេចាត់ទុកថាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Short ដោយតែងតែពិគ្រោះយោបល់ជាមួយអង្គភាពវេជ្ជសាស្ត្រសេតវិមាននោះ, អនុប្រធានាធិបតីរូបនេះនឹងរក្សាកាលវិភាគរបស់គាត់ស្របតាមគោលការណ៍ណែនាំរបស់មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC សម្រាប់បុគ្គលិកចាំបាច់”។
ទីភ្នាក់ងារពត៌មាន AP រាយការណ៍ថា លោក Pence ត្រូវបានគេមើលឃើញ ពាក់ម៉ាស់នៅពេលលោកវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិញបន្ទាប់ពីការធ្វើយុទ្ធនាការនៅរដ្ឋ Florida កាលពីថ្ងៃសៅរ៍ហើយបន្ទាប់មក ព័ត៌មាននៃការធ្វើរោគវិនិច្ឆ័យរបស់លោក Short ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ទន្ទឹមនឹងនេះដែរ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ទីប្រឹក្សារបស់លោក Pence ឈ្មោះ Marty Obst និងបុគ្គលិកពីរនាក់ផ្សេងទៀតបានធ្វើតេស្តវិជ្ជមាន។
កាលពីដើមខែនេះ បេក្ខជនអនុប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានផ្អាកការធ្វើដំណើរយុទ្ធនាការឃោសនារបស់លោកស្រីជាបណ្តោះអាសន្នបន្ទាប់ពីសមាជិកក្រុមរបស់លោកស្រីពីរនាក់បានធ្វើតេស្តវិជ្ជមាន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


