Connect with us

ព័ត៌មានអន្ដរជាតិ

ក្តុកក្តួល! ប្រពន្ធកូន ស្រក់ទឹកភ្នែក លាប្តីដែលត្រូវនៅបម្រើទ័ព ពេលប្រទេសមានសង្គ្រាម

បានផុស

នៅ

ម្តាយ និងកូនតូចៗ បានបក់ដៃលាមនុស្សជាទីស្រលាញ់ ដែលពួកគេត្រូវបង្ខំចិត្តចាកចេញ ខណៈមនុស្ស១០០ ០០០នាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចំពេលមានភាពវឹកវរដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ី។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា រហូតមកដល់ពេលនេះមានមនុស្សប្រមាណ១០០ ០០០នាក់ហើយ ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈរាប់ពាន់នាក់បានចាកចេញពីប្រទេសតែម្តង។

អ្នកនាំពាក្យ UNHCR លោកស្រី Shabia Mantoo បានឲ្យដឹងថា “យើងជឿថា មនុស្សប្រហែល ១០០ ០០០នាក់ ច្បាស់ជាចាកចេញពីផ្ទះរបស់ពួកគេរួចហើយ ហើយអាចនឹងផ្លាស់ទីលំនៅក្នុងប្រទេស ហើយជាច្រើនពាន់នាក់បានឆ្លងកាត់ព្រំដែនអន្តរជាតិ”។

រូបភាព​គួរឲ្យខ្លោចចិត្តបានបង្ហាញ​ស្ត្រីបី​កូន និង​ថើប​ដៃប្តី ​ហើយលា ​ឡើង​ជិះ​ឡានក្រុង​ចេញ​ពីទីក្រុង គៀវ នៅ​ថ្ងៃ​ព្រហស្បតិ៍។

បុរសជាច្រើន ត្រូវបានបញ្ជាឲ្យស្ថិតនៅក្នុងប្រទេស ចំណែកមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវភៀសខ្លួន បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelenskiy ចុះហត្ថលេខាលើអនុក្រឹត្យមួយ ចាប់ផ្តើមការចុះឈ្មោះទាហានបម្រុងដែលមានអាយុពី១៨ ដល់ ៦០ ឆ្នាំចាប់ពីថ្ងៃពុធ មួយ ពោលគឺមួយថ្ងៃមុនពេលការវាយលុករបស់រុស្ស៊ីចាប់ផ្តើម៕

ចង់ដឹងថាតើរូបភាពទាំងនោះពិតជាធ្វើឲ្យក្តុកក្តួលចិត្ត ខ្លាំងកម្រិតណា តោះទៅមើលទាំងអស់គ្នា៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុម Anonymous ប្រកាសសង្គ្រាមអ៊ីនធឺណិតជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម