ជីវិតកម្សាន្ដ
អ្នកជំនាញកោសល្យវិច្ច័យ រកឃើញភស្តុតាងបន្ថែម ពាក់ព័ន្ធការស្លាប់របស់ Tangmo ហើយមនុស្ស២នាក់ ត្រូវចោទប្រកាន់
អ្នកជំនាញផ្នែកកោសល្យវិច្ច័យ បានច្រានចោលរបាយការណ៍ដែលថា Tangmo ទៅខាងក្រោយទូកដើម្បីបត់ជើងតូច។ អ្នកជំនាញនិយាយថា នាងស្លៀកឈុតរឹបរាង ដែលជាហេតុធ្វើឲ្យលំបាកក្នុងការធ្វើបែបនេះ។

ការធ្វើកោសល្យវិច័យបឋមបង្ហាញថា Tangmo មានខ្សាច់នៅក្នុងសួតរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលពិនិត្យជាតិពុលត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែលប្រាំពីរថ្ងៃ។
រហូតមកដល់ពេលនេះ មានជនសង្ស័យចំនួន២នាក់ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ក្នុងសំណុំរឿងនេះ។ អ្នកបើកទូក និងម្ចាស់ទូក ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទបង្កឲ្យមានអ្នកស្លាប់ដោយការធ្វេសប្រហែស។

ប៉ូលិសម្នាក់និយាយថា ជនសង្ស័យទាំងពីរ បានទៅប៉ុស្តិ៍នគរបាលស្រុក មឿង កាលពីម្សិលមិញជាមួយមេធាវី ដើម្បីទទួលការចោទប្រកាន់នេះ ហើយបានដាក់ពាក្យសុំនៅក្រៅឃុំ។ អ្នកបើកទូកឈ្មោះ Paibul ក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទ បើកទូកជាមួយអាជ្ញាប័ណ្ណផុតកំណត់ផងដែរ។
ស្របពេលជាមួយគ្នានោះ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ម្តាយរបស់ Tangmo គឺលោកស្រី Panida ជឿថា ការស្លាប់របស់កូនស្រីគាត់ ពិតជាគួរឲ្យសង្ស័យ។ លោកស្រីមិនជឿថា Tangmo បត់ជើងតូចនៅខាងក្រោយទូកនោះទេ។ លោកស្រីក៏បាននិយាយផងដែរថា ប្រហែលជាមានអ្នកនៅលើទូកជាមួយ Tangmo មិនចង់ឲ្យនាងនៅទីនោះ ព្រោះមានរូបថតមួយសន្លឹកដែលបង្ហាញថា Tangmo អង្គុយតែម្នាក់ឯងនៅខាងក្រោយទូក យ៉ាងស្រងូតស្រងាត់។

នៅក្នុងបទសម្ភាសន៍មុននេះ ម្តាយរបស់ Tangmo បានប្រាប់អ្នកយកព័ត៌មានថា Tangmo គឺជាអ្នកហែលទឹកដ៏ជំនាញតាំងពីនាងនៅក្មេងម្ល៉េះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ខ្សែជីវិតដ៏ជូរចត់របស់ Tangmo មុនពេលជួបឧប្បត្តិហេតុ បាត់បង់ជីវិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា