Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​​អំពាវ​នាវ​​ឲ្យ​​គ្មាន​​តំបន់​​ហោះ​ហើរ​​សម្រាប់​រុស្ស៊ី​​ដើម្បី​​​បញ្ឈប់​ការ​​ទម្លាក់​​គ្រាប់​បែក

បានផុស

នៅ

លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy បាន​ជំរុញ​ឲ្យ​ប្រទេស​លោក​ខាង​លិច​ពិចារណា​​ពី​តំបន់​គ្មាន​ការ​ហោះ​ហើរ​សម្រាប់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ទៅ​លើ​​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់​បែប​​លើ​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​ប្រទេស​ដែល​ជំរុញ​ឲ្យ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត។

រុស្ស៊ី​​ប្រឈម​នឹង​ភាព​ឯកោ​អន្តរជាតិ​កំពុង​កើន​ឡើង​ជុំ​វិញ​ការវាយ​ប្រហារ​លើ​អ៊ុយក្រែន ហើយ​ប៉ុន្មាន​ម៉ោង​នៃ​កិច្ច​ពិភាក្សារវាង​ប្រទេស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បរាជ័យ​ដើម្បី​ឈាន​ដល់​​បញ្ឈប់​ការវាយ​ប្រហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​ទី​ក្រុង Kharkiv ដែល​មាន​ប្រជា​ជន​១.៤​លាន​នាក់​ បាន​សម្លាប់​ជន​ស៊ីវិល​​ជា​ច្រើន​នាក់​ក្នុង​នោះ​មាន​ទាំង​កុមារ។ ក្នុង​វីដេអូ​សុន្ទរកថា​មួយ លោក Zelenskiy បាន​និយាយ​ថា វា​ជា​ពេល​ត្រូវ​បិទ​តំបន់​ហោះ​ហើរ​សម្រាប់ មីស៊ីល​ យន្តហោះ​ និង​ឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ចេញពីដែនអាកាសអ៊ុយក្រែន។

លោក Zelenskiy មាន​ប្រសាសន៍​ថា ៖«កិច្ច​ចរចា​ប្រកប​ដោយ​យុត្តិធម៌​អាច​កើត​ឡើង​បាន​នៅ​ពេល​ភាគី​ម្ខាង​​មិន​វាយ​ប្រហារ​​លើ​ភាគី​ម្ខាង​​​ទៀត​​ដោយកាំភ្លើង​ធំ​រុក្កែត​​នៅ​ពេល​​គ្រប់​វិនាទី​នៃ​ការ​ចរចា»។​

លោក​មិន​បាន​បញ្ជាក់​ថា តើ​តំបន់​ហាម​ហោះ​ហើរ​ត្រូវ​បាន​អនុវត្ត​ដោយ​របៀប​ណា និង​ដោយ​នរណា​នោះ​ទេ។

សហរដ្ឋ​អាមេរិក​បាន​សម្រេច​បញ្ជួន​​កងទ័ព​ទៅ​ប្រយុទ្ធ​នឹង​រុស្ស៊ី​ហើយ​មន្ត្រី​បាន​បង្ហាញ​ពី​កង្វល់អំពី​ភាព​តាន​តឹង​កាន់​តែ​អាក្រក់​ទ្វេ​ឡើង​​រវាងប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ​ធំ​បំផុត​ទាំង​ពីរ​របស់​ពិភព​លោក។

រដ្ឋ​មន្ត្រី​ព័ត៌មាន​របស់​សេតវិមាន លោក​ស្រី Jen Psaki បាន​ប្រាប់​អ្នក​កាសែត​ថា ៖«តំបន់​គ្មាន​ការ​ហោះ​ហើរទាម​ទារ​ឲ្យ​អនុវត្ត​»។

លោក​ស្រី​បន្ត​ថា ចំណាត់​ការ​បែប​នេះ​ទាមទារ​ឲ្យ «ដាក់​ពង្រាយទាហាន​អាមេរិក​ដើម្បី​ពង្រឹង​​ដែល​អាចកាន់​តែ​មានសក្តានុពល​​​នូវ​​ជម្លោះ​ផ្ទាល់ និង​​កាន់​តែ​​មាន​សក្តានុពល​នូវ​​សង្គ្រាម​ជា​មួយ​រុស្ស៊ី​​ជា​អ្វី​ដែល​យើង​មិន​មាន​ផែន​ការ​​រួម​ចំណែក​ទេ​»។

ប្រទេសលោក​ខាង​លិច​ដែល​រួម​គ្នា​ថ្កោល​ទោស​លើ​ការ​វាយ​ប្រហារ​រុស្ស៊ី​បានដាក់​ទណ្ឌកម្ម​រុស្ស៊ី​យ៉ាង​ធ្ងន់​ធ្ងរ ជា​ពិសេស​គោល​ដៅ​លើ​​លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន និង​អ្នក​ជំនិត​របស់​លោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម