Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ មិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ទៅធ្វើទាហាននៅអ៊ុយក្រែនដាច់ខាត ទោះបីមានការស្នើសុំក៏ដោយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានប្រកាសថា សម្ដេចមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ទៅធ្វើទាហាននៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ដូចបណ្ដាប្រទេសមួយចំនួន នោះទេ ទោះបីមានការស្នើសុំក៏ដោយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំឲ្យឈានហួសរហូតទៅដល់ស្ម័គ្រចិត្តធ្វើទាហាន ទៅជួយប្រទេសអ៊ុយក្រែន ដូចប្រទេសមួយចំនួនឲ្យសោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំមិនផ្ដល់ឱកាសឲ្យទៅទេ ព្រោះទៅហ្នឹងទៅ ទីមួយអត់មានអីដឹកទេ ហើយទីពីរ កុំយកសាំងទៅចាក់លើភ្លើង ភ្លើងវាកំពុងតែឆេះ ហើយបើឆេះហើយ​នាំពន្លត់ អំពាវនាវឲ្យពន្លត់ភ្លើងទៅ កុំបញ្ឆេះ តាមរបៀបថា ពលរដ្ឋកម្ពុជាមួយចំនួន សុំធ្វើទាហានស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅអ៊ុយក្រែន អានេះគ្រាន់តែលើកទឹកចិត្តចោលទេ អ៊ុយក្រែនមិនចូលទ័ពគេទេ កុំឆ្ងល់ពេក»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្ដេចមិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ទៅស្លាប់នៅលើទឹកដីអ៊ុយក្រែននោះទេ ហើយរដ្ឋធម្មនុញ្ញរបស់កម្ពុជា​ ក៏បានហាមឃាត់មិនឲ្យយកកម្លាំង ចេញទៅក្រៅប្រទេ​ស និងមិនអនុញ្ញាតយកកម្លាំងពីខាងក្រៅ ចូលមកក្នុងប្រទេសនោះឡើយ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

កម្ពុជា-ចិន រៀបចំពិព័រណ៍ការងារ ដើម្បីផ្សារភ្ជាប់សហគ្រាស និងអ្នកស្វែងរកការងារ និងអភិវឌ្ឍន៍ជំនាញរបស់យុវជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនចិន Xingtai គ្រោងវិនិយោគលើថាមពលស្អាត និងកកើតឡើងវិញនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជា លើកទឹកចិត្តឱ្យកាតា បណ្តាក់ទុនលើវិស័យកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានក្លែងក្លាយ

Sokha Hotels

ព័ត៌មានពេញនិយម