Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី រឹបអូសអាវុធទ័ព អ៊ុយក្រែន សុទ្ធតែផលិតក្នុងប្រទេសណាតូ

បានផុស

នៅ

កងកម្លាំងជីវពលរុស្ស៊ីក្នុងតំបន់នៃសាធារណរដ្ឋប្រជាមានិត Donetsk បានបង្ហាញអាវុធជាច្រើនប្រភេទដែលផលិតក្នុងប្រទេសណាតូ បន្ទាប់ពីពួកគេរឹបអូសបាននាពេលថ្មីៗនេះនៅទីតាំងរបស់កងទ័ពអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព្វាវុធដែលបង្ហាញដោយកងជីវពល DPR រួមមាន កាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ Javelin និង NLAW ក៏ដូចជាគ្រាប់បែកដែលផលិតដោយប្រទេសប៊ុលហ្គារី ។

គួរបញ្ជាក់ថា កាលពីខែមុនរុស្ស៊ីបានទទួលស្គាល់ជាផ្លូវការនូវសាធារណរដ្ឋប្រជាមានិត Donetsk (DPR) និង Lugansk (LPR) ហើយបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីអាជ្ញាធរ DPR និង LPR បានស្នើសុំជំនួយដើម្បីការពារខ្លួនពីការវាយប្រហារដោយទាហានអ៊ុយក្រែន ។

ទន្ទឹមនោះ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា គោលដៅនៃប្រតិបត្តិការនេះគឺដើម្បីកម្ចាត់សមត្ថភាពយោធារបស់អ៊ុយក្រែន ដោយការវាយប្រហារយ៉ាងខ្លាំងក្លាត្រូវបានធ្វើឡើងប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន ។

ជាការឆ្លើយតប សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយប្រទេសមួយចំនួនក៏បានផ្ដល់អាវុធដល់កងកម្លាំងអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មេទ័ពអង្គការ “Neo-nazi” រុស្ស៊ី ល្បីខាងធ្វើទារុណកម្ម និងប្រហារជីវិត ត្រូវបាញ់សម្លាប់នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម