ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន នឹងប្រយុទ្ធដល់ទីបញ្ចប់
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភាអង់គ្លេសរួមជាមួយលោកនាយករដ្ឋមន្ត្រី Boris Johnson តាមរយៈ Videolink ថា ប្រទេសរបស់លោកនឹងប្រយុទ្ធ និងតស៊ូរហូតដល់ទីបញ្ចប់ ។

ប្រធានាធិបតីអ៊ុយក្រែនបានពណ៌នារយៈពេល ១៣ ថ្ងៃនៃការប្រយុទ្ធគ្នានេះថា “យើងមិនបានចាប់ផ្តើមសង្គ្រាមទេ ហើយយើងមិនចង់មានសង្គ្រាមឡើយ” ។ លោកបាននិយាយថា “ប៉ុន្តែយើងកំពុងប្រកួតប្រជែងវា ។ ដោយសារតែយើងមិនចង់បាត់បង់អ្វីដែលយើងមាន អ្វីដែលជារបស់យើងគឺអ៊ុយក្រែន” ។
លោក Zelensky បាននិយាយថា កុមារជាង ៥០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការលុកលុយបានចាប់ផ្តើម ។ លោកបន្ថែមថា ពេលនេះប្រជាពលរដ្ឋក៏មិនមានទឹកប្រើប្រាស់ផងដែរ ។

លោកប្រធានាធិបតីបញ្ជាក់ថា “យើងនឹងមិនចុះចាញ់ឡើយ! យើងនឹងប្រយុទ្ធនៅក្នុងសមុទ្រ យើងនឹង ប្រយុទ្ធលើអាកាស យើងនឹងការពារទឹកដីរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ ហើយលោកក៏បានស្នើឲ្យអង់គ្លេស និងប្រទេសដទៃទៀតប្រើទណ្ឌកម្មដើម្បីបង្កើនសម្ពាធលើរុស្ស៊ីផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ Wladimir Klitschko សារភាពថា សង្គ្រាមនៅ អ៊ុយក្រែន ជាការប្រយុទ្ធដ៏ធំបំផុតក្នុងជីវិតរបស់គាត់

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន