ជីវិតកម្សាន្ដ
តារាសម្តែង ស៊ី មនុ ត្រូវនារីម្នាក់ដាក់ពាក្យបណ្តឹងតាមចាប់ខ្លួនករណីលួចម៉ូតូ
ភ្នំពេញ ៖ មហាជននិងអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលគ្រប់គ្នាខណៈសុខៗស្រាប់តែមានការទម្លាយដំណឹងថាតារាសម្តែងប្រុសរូបសង្ហាឈ្មោះ ស៊ី មនុ បានប្រព្រឹត្តបទល្មើសលួចម៉ូតូរបស់នារីម្នាក់ដោយសុវត្ថិភាពនិងកំពុងរត់គេចខ្លួន។

យោងតាមការបង្ហោះរូបភាពភ្ជាប់នឹងពាក្យបណ្តឹងពីសំណាក់នារីរងគ្រោះដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះDary Simបានរៀបរាប់ថា នាងខ្ញុំសូមប្រកាសស្វែងរកទីកន្លែងរស់នៅរបស់តារាសម្តែងឈ្មោះ ស៊ី មនុ ភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាលដែលមានភិនភាគដូចក្នុងរូបនេះស្រាប់។
ប្រភពពីនារីរូបនេះបញ្ជាក់ទៀតថា ឈ្មោះស៊ី មនុមាន មុខរបរជាតារាសម្តែងថតរឿងភាគនៅស្ថានីយទូរទស្សន៍ក្នុងមួយចំនួនកន្លងមកបានលួចយកម៉ូតូរ បស់ខ្ញុំរួចគេចខ្លួនបាត់រហូតមកដល់បច្ចុប្បន្ននេះ។ នាងថា កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២២ កន្លង ទៅនេះកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានចុះទៅឃាត់ខ្លួនដល់ផ្ទះជួលមួយកន្លែងតែឈ្មោះ ស៊ី មនុ បានគេចខ្លួ ន។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រោយទទួលបានពាក្យបណ្តឹងក្រោមការណែនាំរបស់ស្នងការនគរបាលខេត្តកណ្តាលកម្លាំងសមត្ថកិច្ចរបស់អធិការនគរ បាលស្រុកស្អាងនិងកម្លាំងប៉ុស្តិ៍នគរបាលកោះខែ លបានចុះឃាត់ខ្លួនដល់ផ្ទះតែឈ្មោះស៊ី មនុបន្តគេចខ្លួនមិនចូលផ្ទះ។ បន្ទាប់ពីគេខ្លួនបាត់ស្ទើររៀងរាល់ថ្ងៃគណនីហ្វេសប៊ុកឈ្មោះ Ma Nuk នៅតែបង្ហោះរូបចេញដើរលែងដើរកម្សាន្តយ៉ាងសប្បាយដោយមិនខ្វល់ពីអារម្មណ៍របស់ម្ចាស់ម៉ូតូដែលលោកបានលួច។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Dary Sim ដដែលនេះបានបន្ថែមថា សេចក្តីប្រកាសនេះខ្ញុំសូមជូនជាព័ត៌មានដល់សាធារណជន និង ជាបណ្តឹងសុំអន្តរា គមន៍ដល់មន្ត្រីនគរបាលយុត្តិធម៌ជួយតាមឃាត់ខ្លួ នមុខសញ្ញាខាងលើនេះឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ បើបងប្អូនណាផ្តល់ព័ត៌មាននៃទីកន្លែងរស់នៅរប ស់ឈ្មោះ ស៊ី មនុ រហូតអាចឃាត់ ខ្លួនខ្ញុំនឹងផ្តល់សគុណជាទីគាប់ចិត្ត។
ទាក់ទងនឹងព័ត៌មានដ៏រសើបខាងលើនេះដែរ កម្ពុជាថ្មីនៅមិនទាន់អាចធ្វើការទំនាក់ទំនងដើម្បីស្វែងរកការបំភ្លឺពីតារាសម្តែងប្រុសលោក ស៊ី មនុ ជុំវិញប ញ្ហានេះបាននៅឡើយទេ ខណៈមានទស្សនិកជនមួ យចំនួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ៕
ដោយ ៖ ចាន់រ៉ា








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ