Connect with us

ព័ត៌មានជាតិ

រយៈពេល ២០ខែ រដ្ឋាភិបាលចំណាយថវិកា​ជិត ៦០០លានដុល្លារ ជួយគ្រួសារក្រីក្រ​កម្ពុជា

បានផុស

នៅ

រយៈពេល២០ខែចាប់ពីខែ មិថុនា ឆ្នាំ ២០២០ រហូតដល់ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងមកនេះ ទឹកប្រាក់ប្រមាណ ៥៩២.៥៨លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចំណាយក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨៧ ៣៥៤ គ្រួសារ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអង្គភាពគាំពារសង្គមកម្ពុជា បានឲ្យដឹងថា កម្មវិធីនេះបានជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ទាំងនៅទីប្រជុំជន និងទីជនបទនានា ទូទាំងប្រទេស។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ គាំពារសង្គម បានលើកឡើងថា ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែបន្ទុចបង្អាក់ ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ វិបត្តិនេះ ថែមទាំងបានឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយឲ្យកាន់តែខ្លាំងរឹងមាំថែមទៀត ជាពិសេស គឺការផ្តោតសំខាន់លើការកសាង«ភាពធន់ Resilience» ដើម្បីឆ្លើយតបនឹងវិបត្តិនានា។

ជាមួយគ្នានេះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Paulinne Tamesis បានលើកឡើងថា ក្នុងកិច្ចការសហការយ៉ាងល្អជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការស្រាវជ្រាវដោយប្រើគំរូសេដ្ឋកិច្ច របស់អង្គការសហប្រជាជាតិ បានបង្ហាញថា កន្លងមកកម្មវិធីគាំពារសង្គម បានចូលរួមកាត់បន្ថយភាពក្រីក្របានប្រមាណ ៣,៤ ភាគរយ និងជួយលើកស្ទួយកំណើនសេដ្ឋកិច្ចបានជិត ១ពិន្ទុភាគរយ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម