Connect with us

ព័ត៌មានអន្ដរជាតិ

កូន​​ប្រុស​​មេ​​ដឹក​​នាំ​​តូមិននីស្ថាន​ឈ្នះ​ការ​​បោះ​​ឆ្នោត​ប្រធានាធិបតី

បានផុស

នៅ

លោក Serdar Berdymukhamedov ​ដែល​ជា​កូន​ប្រុស​​​ប្រធានាធិបតី​ផុត​អាណត្តិរបស់​ប្រទេស​តូមិននីស្ថាន លោក Gurbanguly Berdymukhamedov បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ភ្លាម​ៗ​មួយ​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​៧៣​% និង​ត្រូវ​បន្ត​វេន​ពី​ឪពុក​របស់​ខ្លួន។ នេះ​បើ​តាម​​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​កណ្តាលរបស់​ប្រទេស​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍។

លោក Serdar Berdymukhamedov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Serdar Berdymukhamedov ​អាយុ​៤០​ឆ្នាំ​ត្រូវ​បានគេ​ស្គាល់​​យ៉ាង​ទូលំទូលាយ បន្ទាប់​ពី​ឪពុក​របស់​ខ្លួន​បាន​ដំឡើង​តំណែង​ឲ្យ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ប្រទេស​ពោល​គឺ​ជា​ឧបនាយក​រដ្ឋ​មន្ត្រី ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​នឹង​ជា​អ្នក​ស្នង​តំណែង។

មិន​មាន​ក្រុម​ប្រឆាំង​​ខ្លាំង​នៅ​ក្នុង​ប្រទេសសំបូរ​វាល​​ខ្សាច់​ដែល​មាន​ប្រជា​ជន​៦​លាន​នាក់​ និង​មាន​ព្រំដែន​ជាប់​ប្រទេស​អ៉ីរ៉ង់ និង​អាហ្វហ្គានីស្ថាន​នៅ​ភាគ​ខាង​ត្បូង​ទេ។

បេក្ខភាព​ឈរ​ឈ្មោះ​ប្រធានាធិបតី​៨​រូប​ផ្សេង​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​នេះ ​អ្នក​ខ្លះ​មិន​ត្រូវ​បាន​មហាជន​ស្គាល់​ទូលំទូលាយ​​ទេ។ ស្ថិត​ក្រោម​រដ្ឋ​ធម្មនុញ្ញ​តូមិននីស្ថាន ប្រធានាធិបតី​ត្រូវ​កាន់​តំណែង​មួយ​អាណត្តិ​រយៈ​ពេល​៧​ឆ្នាំ។

លោក Serdar Berdymukhamedov

លោក Serdar Berdymukhamedov ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ហៅ​ជា​ទូទៅ​ថា​ជា«កូន​ប្រុស​របស់​ជាតិ» ខណៈ​ឪពុក​អាយុ​៦៤​ឆ្នាំ​របស់​លោក​​​ដែល​ទំនង​​​ធ្វើ​ជា​ប្រធាន​សភា​ត្រូវ​បាន​ហៅ​ថា «អ្នក​ការពារ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម