Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ម Eiffel ប្រទេសបារាំង កើនកម្ពស់ ៦ម៉ែត្រ ព្រោះរឿងមួយ

បានផុស

នៅ

ប៉ម Eiffel របស់ប៉ារីស ប្រទេសបារាំង បានកើនកម្ពស់ ៦ម៉ែត្រ (១៩.៦៩ ហ្វីត) ទៀត កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា​ ឆ្នាំ២០២២ បន្ទាប់ពីអង់តែនវិទ្យុឌីជីថលថ្មីមួយត្រូវបានភ្ជាប់ទៅកំពូលនៃប៉មនេះ។

Eiffel Tower grows six metres after new antenna attached | 94.7 Jack FM
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពី Reuters បានឱ្យដឹងថា ប៉មនេះត្រូវបានសាងសង់ឡើងដោយ Gustave Eiffel នៅចុងសតវត្សទី១៩ ដែលច្ចុប្បន្ននេះវាមានកម្ពស់ ៣៣០ម៉ែត្រ បន្ទាប់ពីអង់តែន DAB+ ឌីជីថល ត្រូវបានតំឡើងពីលើកំពូល ដោយឧទ្ធម្ភាគចក្រ។

ប្រភពបន្តថា ក្នុងអំឡុងពេលនៃការសាងសង់ ប៉ម Eiffel បានវ៉ាដាច់វិមាន Washington ក្លាយជាសំណង់ដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ហើយវាបានកាន់តំណែងនេះអស់រយៈពេល ៤ទសវត្សរ៍ រហូតដល់អគារ Chrysler ក្នុងទីក្រុងញូវយ៉ក បានបញ្ចប់នៅឆ្នាំ ១៩២៩ ទើបអគារ Chrysler បានដណ្ដើមតំណែងខ្ពស់ជាងគេវិញម្ដង។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលកម្ពស់ប៉ម Eiffel ប្រែប្រួលបែបនេះ ព្រោះពេលកន្លងមក នៅពេលដែលអង់តែនចាស់ត្រូវជំនួសដោយអង់តែនថ្មី វាតែងផ្លាស់ប្ដូរកម្ពស់ជានិច្ច៕

Installation of a new telecom transmission antenna on the Eiffel Tower in Paris
Installation of a new telecom transmission antenna on the Eiffel Tower in Paris
Installation of a new telecom transmission antenna on the Eiffel Tower in Paris

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកវិទ្យាសាស្រ្តប្រាប់ពេលវេលានៃ ព្រឹត្តិការណ៍ធ្វើឲ្យជីវិតលើផែនដីត្រូវផុតពូជ ទាំងស្រុង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម