Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន​ លើក​ទឹកចិត្ត​ឲ្យ​កងទ័ពកម្ពុជា​-វៀតណាម​បន្ត​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យ​កងទ័ពនៃប្រទេសទាំងពីរ​កម្ពុជា-វៀតណាម​បន្តកិច្ចសហប្រតិបត្តិការ​ដែលមានស្រាប់​ និងស្វែង​រកកិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ដើម្បីរក្សាសុវត្ថិភាព​ និងសន្តិសុខជូនដល់ប្រជាជនរស់នៅតាមព្រំដែន​ធានា​ឲ្យពួក​គាត់ប្រកបអាជីវកម្ម​ដោយគ្មានការភ័យខ្លាច និងប្រែក្លាយព្រំដែន​ដែលជាទីតាំងសមរភូមិឲ្យ​ទៅ​ជា​តំបន់​គ្របដណ្ដប់​ដោយការអភិវឌ្ឍសន្តិភាព និងមិត្តភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះទៅលោកឧត្តមសេនិយឯកបម្រុង​ង្វៀន តឹន គឿង​ (NGUYEN TAN CUONG) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តី​ក្រសួងការពារជាតិវៀតណាម នៅក្នុងឱកាសត្រូវបានអនុញ្ញាតឲ្យចូលជួប​សម្តែងការគួរសម​និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី ១៩ ខែមីនា ២០២២។

បើតាមលោក អ៊ាង​ សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានថ្លែងឲ្យដឹងថា៖នៅក្នុងជំនួបនោះលោក ង្វៀន តឹនគឿង បានសម្ដែងការអបអរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បានប្រយុទ្ធប្រឆាំងកូវីដ១៩ បានដោយជោគជ័យ ដោយបានចាក់ស្រោចវ៉ាក់សាំង​ជូនដល់​ប្រជាពល​រដ្ឋបានជាង ៩០ ភាគរយដែលជាចំនួនដ៏ច្រើនបំផុតនៅក្នុងពិភពលោក និងនៅក្នុងតំបន់។

លោក ង្វៀន​ តឹនគឿង ក៏សូមសម្ដែងនូវការអបអរសាទរផងដែរ​ចំពោះកម្ពុជាក្នុងនាមជាប្រធាន​អាស៊ាន ជាពិសេស​ទទួល​បានជោគជ័យ​ក្នុងការរៀប​ចំប្រជុំ​អគ្គ​មេបញ្ជាការ​កងទ័ព អាស៊ាន ដោយ​រៀប​ចំផ្ទាល់នៅក្នុងប្រទេសបន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់ពីឆ្នាំកន្លង​មកហើយ។​

លោកបានគោរពរាយការណ៍ជូនសម្ដេចតេជោថាកងទ័ពទាំងពីរនឹងរៀបចំឲ្យមានកិច្ចប្រជុំនៅតាមព្រំដែនដើម្បីពង្រឹងមិត្តភាព,ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការ​បារបង្កើត Hotline រួមគ្នាដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងឲ្យបានទាន់ពេលវេលា,ហ្វឹកហាត់ស្រាវជ្រាវ និងសង្គ្រោះបន្ទាន់ ព្រមទាំងចែករំលែកព័ត៌មានឲ្យគ្នាទៅ វិញទៅមកនិងរក្សាសន្តិសុខនិងសុវត្ថិភាព​នៅព្រំដែន។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះរបាយការណ៍របស់លោកលោក ង្វៀន តឹនគឿង និងលើកទឹកចិត្តឲ្យកងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិកាតខាងលើ នឹងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីទៀតដែលអាចធ្វើបានដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពនិងសន្តិសុខជូនដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន និងឲ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច ព្រមទាំងប្រែក្លាយព្រំដែនដែលជាទីតាំងសមរភូមិឲ្យទៅជាតំបន់គ្របដណ្ដប់ដោយការអភិវឌ្ឍ សន្តិភាព និងមិត្តភាព។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានកោតសរសើរដល់ការចូលរួមចំណែករបស់កងទ័ពនៃប្រទេសទាំងពីរក្នុងការកសាងការពារចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម៕

​អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម