Connect with us

ជីវិតកម្សាន្ដ

តួសម្ដែង កញ្ញា សួង សាខារ៉ានីត អំពាវនាវឱ្យប្រុងប្រយ័ត្ន​ ឱកាសជិតចូលឆ្នាំថ្មី

បានផុស

នៅ

ភ្នំពេញ៖ តួអង្គស្រីក្នុងរឿង កូនក្រក កញ្ញា សួង សា ខារ៉ានីត បានចេញមុខអំពាវនាវដល់មហាជនឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារសុវត្ថិភាពផ្ទាល់ខ្លួនរាល់ពេលធ្វើដំណើរទៅក្រៅ ស្របពេលដែលពិធីចូលឆ្នាំខ្មែរកៀកចូលមកដល់នៅខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងស្រី សួង សាខារ៉ានីត បានឱ្យដឹងថា៖ “ជិតចូលឆ្នាំអ៊ីចឹងសម្បូរចោរណាស់បងប្អូន! ពេលទៅណាមកណាសូមបងប្អូនប្រយ័ត្នឱ្យខ្លាំងបំផុតណា។ របស់យើងលុយយើងខំរកមកគឺពិបាកខ្លាំងណាស់ ជាពិសេសសម័យកូវីដនេះតែម្ដង”។

កញ្ញា សួង សាខារ៉ានីត និយាយទៀតថា មិនថាទៅផ្សារទំនើប ផ្សារធម្មតា ឬទៅកម្មពិធីផ្សេងៗ ពេលធ្វើដំណើរយប់ព្រលប់ ជាពិសេសកុំជិះម៉ូតូនៅកន្លែងស្ងាត់ទាំងទុករបស់របនៅក្នុងផ្ទះ មិនថាតែក្នុងបុរី ឬខាងក្រៅនោះទេ គឺប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមប្រយ័ត្នភ្លើង និង​ចរន្តអគ្គសនីផង។

បន្ថែមពីលើនេះតារាស្តែង សួង សាខារ៉ានីត ក៏បានអំពាវនាវឱ្យមហាជនត្រូវបង្កើនការប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ដោយចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តតាមវិធីការពារ ៣កុំ ៣ការពារ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា ផ្អែកតាមសៀវភៅមហាសង្ក្រាន្ដខ្មែរបានឱ្យដឹងថា តាមទំនៀមមហាសង្ក្រាន្តចូលឆ្នាំថ្មីនេះនឹងចូលមកដល់នៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២២៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម