ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី គន់ គីម ជួបសំណេះសំណាល អតីតយុទ្ធជន ជាជនពិការ ២៤៧ នាក់ ក្នុងខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នេះ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ជាជនពិការ ប្រភេទ(ក១) និង(ក២) ចំនួន ២៤៧ នាក់ ក្នុងព្រៃវែង។ ដោយមានការអញ្ជើញចូលរួម លោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្ត មេប៉ុស៍ មេឃុំ ជាច្រើនរូប។

នៅក្នុងឱកាសនោះលោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្ត បានលើកឡើងថា អតីតយុទ្ធជន ជាជនពិការ ទាំងអស់នៃខេត្តព្រៃវែង បានចូលរួមទប់ស្កាត់ការវីករាលដាលនៃជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដួសទី៣ និង ដួសទី៤ ដោយចូលរួមអនុវត្តវិធានកា ៣កុំ ៣ការពារ ជាប់ជាប្រចាំ និងបានជុំរុញឱ្យក្រុមគ្រួសារអតីតយុទ្ឋជន ឱ្យកូនចៅ ដែលមានអាយុចាប់ពី ៣ ឆ្នាំឡើង ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាតាមលក្ខណៈបច្ចេកទេសរបស់ក្រសួងសុខាភិបាល នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។

ជាក់ស្តែងនៅក្នុងអំឡុងពេលបើកកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូង-១៩ ទាំង ៤ លើក កន្លងមកនេះ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ស្រុក/ក្រុង បានចាត់តាំងមេប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីប៉ុស្តិ៍ជួយដឹកជញ្ជូនសមាជិកអតីតយុទ្ធជនណា ដែលគ្មានមធ្យោបាយធ្វើដំណើ អ្នកឈឺដើរមិនរួច សុខចិត្តដឹកជញ្ជូនពួកគាត់ទៅចាក់វ៉ាក់សាំងតាមគោលដៅ បានកំណត់ និងបានឧបត្ថម្ភជាថវិកាបន្ថែម ព្រមទាំងអាហាសម្រន់ទៀតផង។

ក្រោយពីបានស្តាប់របាយការណ៍រួចមក នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឱ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ លោកទេសរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនអង្គប្រជុំថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសយើង មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់អតីតយុទ្ធជន ជនពិការ ចំនួន ២៤៧ នាក់នៅក្នុងម្នាក់ទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល៕
អត្ថបទ៖ សៅគ្រី

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ